បាត់មុខមួយរយៈ នី មុនីនាថ នៅតែគ្រងតំណែងជាតារាស្រីពូកែសម្រក់ទឹកភ្នែកដដែល (មានវីដេអូ)

//s5.kh1.co/b6/b6324e6ab9c644a672552ba74f4395a5c0bcdd65.jpg
នារី

 ១៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហើយថ្មីៗនេះ កញ្ញា នី មុនីនាថ ក៏បានបង្ហាញមុខថតភាពយន្តភាគខ្មែរ​ឡើងវិញ ដែលមានការបញ្ចូលសំឡេងយ៉ាងពីរោះ អមជាមួយឈុតឆាក នៃការសម្ដែង សម្រក់ទឹកភ្នែក ដ៏ប៉ិនប្រសព្វ ដែលធ្វើមហាជនគាំទ្រតាមដានមិនហ៊ានធ្មេចភ្នែកនោះទេ

ភ្នំពេញ៖ តារាសម្ដែង ពូកែសម្រក់ទឹកភ្នែក ដែលទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​បណ្តា​ផលិតករ​ជា​ច្រើន បាន​ទទួលស្គាល់​នោះគឺកញ្ញា នី មុនីនាថ ដែលជា​តួឯក​ស្រី​មួយ​ដួង ដែល​មាន​ទេព​កោសល្យ​ផងដែរ។ តារាសម្ដែងស្រីរូបនេះ បាន​ឆក់យកចិត្ត​ និងបេះដូង​អ្នក​ទស្សនា​បាន​ច្រើន​ណាស់​កាលពី​ប៉ុន្មានឆ្នាំ​មុន ជា​ពិសេស ឈុត​ឆាក​មនោ​សញ្ចេតនា កំសត់ ពូកែសម្រក់ទឹកភ្នែក គឺ​សមជា​មួយ​ទឹកមុខ ព្រមទាំងកាយវិការដ៏ទន់ភ្លន់របស់នាង​។ ក្រោយពីភាពល្បីល្បាញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែហាក់ស្ងាត់ពីសិល្បៈ ខណៈពេលដែលនាងនៅមិនទាន់បានប្រកាសថា លាឈប់ពីតួនាទីទាំងនោះក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អស់រយៈពេលជាង១ឆ្នាំហើយ ដែលតារាសម្ដែងពូកែសម្រក់ទឹកភ្នែក កញ្ញា នី មុនីនាថ ដូចជាស្ថិតនៅឆ្ងាយពីការសម្ដែង និងថតចម្រៀងផ្សេងៗ ដែលនាងហាក់ដូចជាស្ងប់ស្ងាត់ពីសិល្បៈជាងមុន ទាំងដែលពីមុននាងរវល់ស្ទើរបម្រាស់ខ្លួនមិនចង់រួច។

មានមតិមួយចំនួនបានលើកឡើងថា រឿង​ស្នេហារបស់កញ្ញា មុនីនាថ ​មិន​សមប្រកប​ ដែលបានធ្វើឲ្យកញ្ញា​ខានបង្ហាញមុខមួយរយៈនៅក្នុងវិស័យសិល្បៈ។ តាំងពី​មានរឿង​នោះ​មក កញ្ញាក៏​ហាក់​រំកិល​ខ្លួន​ចេញពី​សិល្បៈបន្តិចម្ដងៗ ហើយ​មិន​អើពើ​លើ​ជីវិត​ស្នេហា​ជា​មួយ​អ្នក​ណា​នាំ​រំខាន​ចិត្ត​ដូច​ពី​មុន ទុក​ឱ្យអាយុ​កាន់តែ​ច្រើន​។ ក្នុងនោះដែរ នាងក៏ឆ្លៀត​ចេញសម្ដែងបន្តិចបន្ទួច​ ក្នុង​កម្មវិធី​និយាយ​ពី​សម្រស់​ស្ត្រី​នានា ក្នុងទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។ ប៉ុន្តែ​អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទោះបីហាក់ស្ងាត់​ពី​សិល្បៈក៏ពិតមែន តែក៏​ឃើញ​កញ្ញាទិញ​ផ្ទះ​វីឡា​តម្លៃ​៣០​ម៉ឺន​ដុល្លារ នៅ​បុរី​ជីប​ម៉ុងផងដែរ។

ហើយថ្មីៗនេះ កញ្ញា នី មុនីនាថ  ក៏បានបង្ហាញមុខថតភាពយន្តភាគ និងបទចម្រៀងខ្មែរ​ឡើងវិញ  ដែលមានការបញ្ចូលសំឡេងយ៉ាងពីរោះ អមជាមួយឈុតឆាកនៃការសម្ដែង សម្រក់ទឹកភ្នែក ដ៏ប៉ិនប្រសព្វ ដែលធ្វើមហាជនគាំទ្រតាមដានមិនហ៊ានធ្មេចភ្នែកនោះទេ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កញ្ញា នី មុន្នីនាថ ក្នុងការសម្ដែង
កញ្ញា នី មុន្នីនាថ ក្នុងការសម្ដែង
កញ្ញា នី មុន្នីនាថ ក្នុងការសម្ដែង
កញ្ញា នី មុន្នីនាថ ក្នុងការសម្ដែង
កញ្ញា នី មុន្នីនាថ
កញ្ញា នី មុន្នីនាថ
កញ្ញា នី មុន្នីនាថ
កញ្ញា នី មុន្នីនាថ
កញ្ញា នី មុន្នីនាថ
កញ្ញា នី មុន្នីនាថ
កញ្ញា នី មុន្នីនាថ
កញ្ញា នី មុន្នីនាថ
កញ្ញា នី មុន្នីនាថ ក្នុងការសម្ដែង
កញ្ញា នី មុន្នីនាថ ក្នុងការសម្ដែង
កញ្ញា​ នី មុន្នីនាថ ក្នុងការសម្ដែង
កញ្ញា​ នី មុន្នីនាថ ក្នុងការសម្ដែង
កញ្ញា នី មុនីនាថ
កញ្ញា នី មុនីនាថ
វីដេអូ ក្នុងការសម្តែងរបស់ កញ្ញា​ នី មុនីនាថ
នី មុនីនាថ
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T