ស្នេហាបែបPrivate និងPublic មួយណាមានក្តីសុខជាង?

//s5.kh1.co/88/889c8fa723b2e52e84bea6b265cc79a5e397d069.jpg
នារី

 ១៥-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សគ្រប់រូប មិនថាសី្រឬប្រុសនោះទេ នៅពេលដែល ចាប់ផ្តើមបង្កើត នៅទំនាក់ទំនងស្នេហា តែងប្រាថ្នាចង់បាន ស្នេហ៍ដែលស្មោះត្រង់ មួយទល់មួយ ព្រោះគ្មានអ្នកណា ចង់ជួបស្នេហ៍បែកបាក់នោះទេ។

យល់​ដឹង​៖ គូស្នេហ៍ភាគច្រើន​ តែង​តែ​មាន ​កាខ្វែង​គំនិត​នឹង​គ្នា​ រវាង​ការ​រក្សា​ទំនាក់​ទំនង​ របស់​ពួកគេ ​ជា​​លក្ខណៈបែបPrivate និង​Public។ ហើយ​ភាគ​ច្រើន ​នៃចិត្ត​មនុស្ស​ស្រី តែងចង់ឲ្យ​មិត្ត​ប្រុស​របស់​ខ្លួន ​បើ​កបង្ហាញ ​ប្រាប់​មនុស្ស​រាល់​គ្នា ​ថាខ្លួន​ជា​សង្សារ​របស់​គេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដូច្នេះ​ហើយ​ ទើប​​មាន​សំណួរ​មួយ បាន​ចោទ​សួរ​ថា ​តើស្នេហា​បែប​Private និង​Public មួយណា ​មាន​ក្តី​សុខ​ជាង​? ជាការ​ពិត ​បើ​និយាយ​ទៅ ​ចំណង​ស្នេហ៍​ដែល​មាន​ក្តីសុខ​ពិត គឺ​វា​មិន​អាស្រ័យ​ទៅ​លើ​Private ឬpublic នោះទេ ​តែ​វា​គឺ​អាស្រ័យ​ទៅ​លើ​ចិត្ត ​របស់​មនុស្ស​ច្រើន​ជាង​។

រូបតំណាង
រូបតំណាង

ជារួម​ទៅ ​ស្នេហា​បែប​Private និង​Public មាន​ក្តី​សុខ ​តាម​បែ​បម្យ៉ាង​ម្នាក់​៖

១. ស្នេហា​បែប​Private

រូបតំណាង
រូបតំណាង

​ស្នេហា​បែ​ប​Private មាន​ភាព​ងាយ​ស្រួល ​ត្រង់​ថា​ទោះបីជា ​អ្នក​មាន​ស្នេហា មានការ​ឈ្លោះប្រកែក ​ឬ​បែក​បាក់គ្នា ​ក៏គ្មាន​អ្នកដឹង ហើយ​អ្នក​ក៏មិន​សូវ មាន​សម្ពាធ​ផងដែរ។  

ម្យ៉ាង​វិញ​ទៀត ​អ្នក​ក៏កាន់តែ​អាច​ រក្សា​ទំនាក់​ទំនង​នោះ ​ជា​របស់​​ខ្លួន​ឯង ដោយ​គ្មាន​បងប្អូន សាច់​ញាតិ ឬមិត្តភក្តិ​ ណា​មក​បំផ្លាញ​ ទំនាក់​ទំនង​ឬ មនោសញ្ចេត​នា​របស់​អ្នក​ បាន​នោះដែរ​។

២. ស្នេហា​បែប​Public

រូបតំណាង
រូបតំណាង

ស្នេហា​បែប​Public មាន​ក្តី​សុខ​ត្រង់​ថា ​អ្នក​អាច​បើកបង្ហាញ ប្រាប់​​មនុស្ស​គ្រប់​គ្នា ជាពិសេស​គឺ​ ​មិត្តភក្តិ​លើ​បណ្តាញ​សង្គម ​​អំពី​ចំណង​ស្នេហ៍ ​ដ៏ផ្អែម​ល្ហែម​របស់​អ្នក​ ធ្វើ​ឲ្យអ្នករាល់​គ្នា ​កោត​សរសើរ ​និង​យល់​ថាអ្នកកំពុង​តែ ​មាន​ក្តី​សុខ​​ខ្លាំង ព្រោះ​រើស​បាន​ដៃ​គូ ដ៏ល្អម្នាក់​​ផងដែរ។  

រូបតំណាង
រូបតំណាង

យ៉ាង​ណាមិញ​ ស្នេហា​ទាំង​ពីរ​ប្រភេទ​ សុទ្ធ​តែ​មាន​លក្ខណៈ ប្លែកៗ​ពី​គ្នា ក៏ប៉ុន្តែ ​ចំណង​ស្នេហ៍​ដែល​មាន​ក្តី​សុខ​ពិត ​មិនអាច​កាត់​ក្តី​បាន​គ្រាន់​តែ ​អាស្រ័យ​ទៅ​លើ​បែប​Private ឬ Public តែប៉ុណ្ណឹង​​នោះទេ​។ ព្រោះ​គ្រប់​យ៉ាង​គឺ ​មនុស្ស​២នាក់ ​អ្នក​បង្កើត​ឡើង ​ដូច្នេះ​មនុស្ស​២នាក់​នោះ ​ក៏​ជាអ្នក​រក្សា​ និង​ស្វះស្វែង ​រក​ក្តី​សុខឲ្យ​គ្នា​ផងដែរ៕​

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T