តោះ! មកស្តាប់តារាល្បីៗបង្ហើបប្រាប់ពីសម្ភារប្រើប្រាស់ដែលខ្លួនស្តាយក្រោយ បន្ទាប់ពីទិញរួច

//s5.kh1.co/4b/4bbfe9ed6e8fecf32ed1d70f98ff7feabb673f62.jpg
នារី

 ១៥-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្ងៃនេះ យើងនឹងមកមើលទាំងអស់គ្នាថា តើតារាណាខ្លះដែលធ្លាប់ស្តាយក្រោយបន្ទាប់ពីទិញសម្ភារប្រើប្រាស់ពេញនិយមនោះរួច

បរទេស៖ ជាទូទៅតារាល្បីៗដែលយើងឧស្សាហ៍ឃើញនៅតាមទូរទស្សន៍ ឬប្រព័ន្ធអ៊ីនធឺណេត គឺតែងតែបង្ហញខ្លួនជាមួយនឹងសម្ភារពេញនិយមតាំងពីលើក្បាលដល់ចុងជើង ព្រោះអ្នកណាក៏ដឹងថាការប្រើប្រាស់របស់ពួកគេគឺជួយផ្សព្វផ្សាយ ដល់ក្រុមហុនផលិតផលនោះ និងថែមទាំងជួយដល់ការលក់ចេញយ៉ាងល្អទៀតផង។ ប៉ុន្តែទោះជាយ៉ាងណានោះក៏មិនមែនមានន័យថាពួកគេមិនធ្លាប់ស្តាយក្រោយបន្ទាប់ពីបានចំណាយលុយទិញសម្ភារថ្លៃនោះមកប្រើនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះ យើងនឹងមកមើលទាំងអស់គ្នាថា តើតារាណាខ្លះដែលធ្លាប់ស្តាយក្រោយ បន្ទាប់ពីទិញសម្ភារប្រើប្រាស់ពេញនិយមនោះរួច៖

១. Renee de Guzman

«កាលពីពេលដែលខ្ញុំបានទិញកាបូបដៃពណ៌ផ្កាឈូកម៉ាក Celine របស់ខ្ញុំ ពេលនោះពណ៌មួយនេះនៅពេញនិយមនៅឡើយ ប៉ុន្តែសព្វថ្ងៃនេះវាលែងពេញនិយមទៀតហើយ វាថែមទាំងមានទម្ងន់ធ្ងន់ទៀតផង»។

PHOTO BY REEBONZ
PHOTO BY REEBONZ
២. Ida Anduyan

«ខ្ញុំគិតមិនឃើញនោះទេ ព្រោះខ្ញុំស្រឡាញ់សម្ភារនិយមដែលខ្ញុំបានទិញទុកនោះទាំងអស់»។

៣. Kryz Uy 

«ស្បែកជើងកែងម៉ាក Louboutin  របស់ខ្ញុំ វាឈឺខ្លាំងណាស់នៅពេលដែលពាក់វា ខ្ញុំលែងពាក់វាទៀតហើយ»។

  ស្បែកជើងកែងម៉ាក Louboutin  របស់ Kryz Uy
  ស្បែកជើងកែងម៉ាក Louboutin  របស់ Kryz Uy
៤. Janine Gutierrez 

«អត់មានទេ! ពីព្រោះភាគច្រើនខ្ញុំទិញតែរបស់ដែលសាមញ្ញៗ និងមិនរញ៉េរញ៉ៃច្រើន តែបើសិននិយាយពីសម្ភារដែលខ្ញុំទើបតែប្រើបានតែពីរដងនោះគឺ កាបូបដៃពណ៌ទឹកក្រូចតូចម៉ាក Jacquemus »។

៥. Nicole Andersson

«ខ្ញុំស្តាយក្រោយខ្លាំងណាស់ដែលទិញស្បែកជើងកែងមួយនេះដែលជាម៉ាករបស់ Louboutin ស្បែកជើងនោះធ្វើ ឳ្យខ្ញុំដើរមិនកើតនោះទេ»។

  ស្បែកជើងកែងមួយនេះដែលជាម៉ាករបស់ Louboutin របស់ Nicole Andersson
  ស្បែកជើងកែងមួយនេះដែលជាម៉ាករបស់ Louboutin របស់ Nicole Andersson
៦. Jasmine Curtis 

«អត់មានទេ! ខ្ញុំជាមនុស្សរើសច្រើនខ្លាំងណាស់ នៅពេលទិញរបស់ប្រើប្រាស់អស់នេះ ព្រោះខ្ញុំនឹងទិញតែអ្វីដែលខ្ញុំអាចប្រើបាន និងមិនចេះហួសសម័យកាលនៅក្នុងភ្នែករបស់ខ្ញុំ យើងត្រូវចំណាយលើអ្វីដែលសមតម្លៃនឹងចំណាយ»។

៧. Dr. Vicki Belo

«គ្រប់ស្បែកជើងដ៏ស្រស់ស្អាតរបស់ Christian Louboutin គឺពាក់ទៅឈឺជើងទាំងអស់ ខ្ញុំដើរមួយជំហានៗ ទាំងពិបាក»។

CHRISTIAN LOUBOUTIN
CHRISTIAN LOUBOUTIN
៨. Mimiyuuuh

«ម៉ាក Wala pa naman po akong  គឺជាម៉ាកដែលខ្ញុំស្តាយក្រោយបំផុតដែលទិញរួច»។

៩. Tricia Gosingtian 

«ខ្ញុំស្តាយក្រោយខ្លាំងណាស់បន្ទាប់ពីបានទិញកាបូប ខ្នាតកណ្តាលរបស់ 3.1 Philip Lim Pashli ។

ខ្ញុំចូលចិត្តកាបូបតូចម៉ាកដូចគ្នានេះខ្លាំងណាស់ (ខ្ញុំក៏យកវាទៅតាមខ្លួនជានិច្ច) ទើបខ្ញុំចង់បានទំហំធំមួយទៀត ប៉ុន្តែកន្លងមកច្រើនឆ្នាំនេះ ខ្ញុំគិតថាខ្ញុំសមជាមួយនឹងកាបូបតូចនោះជាង ទោះជាទំហំវាតូចហើយខ្ញុំដាក់គ្រឿងប្រើប្រាស់មិនបានច្រើន ប៉ុន្តែនៅពេលដែលពាក់ទៅគឺវាសមជាង»។

កាបូប​របស់ Tricia Gosingtian
កាបូប​របស់ Tricia Gosingtian
១០. Joyce Pring

«ខ្ញុំនឹកអ្វីមិនចេញក្រៅពីកាបបូបម៉ាក Tory Burch របស់ខ្ញុំនោះទេ ព្រោះឆ្កែរបស់ខ្ញុំបានខំខ្សែស្ពាយរបស់វាដាច់ បន្ទាប់ពីខ្ញុំទើបតែទិញវាបានពីរថ្ងៃ»។

ថតដោយ LYST
ថតដោយ LYST
១១. Iza Calzado

«ខ្ញុំគិតថាខ្ញុំធ្លាប់សោកស្តាយច្រើនដងណាស់ ទើបខ្ញុំពិបាកក្នុងការឆ្លើយ តែបើសិនជាខ្ញុំអាចជួយជាយោបល់បាន ខ្ញុំគិតថា មុននឹងទិញអ្វីមួយអ្នកត្រូវប្រកដចិត្តថាអ្នកស្រឡាញ់វា មើលថែវាជារៀងរហូត។គិតវាមុនមួយអាទិត្យទៅចាំទិញវា»៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T