រកណាបាន? កូនរបស់ប្រពន្ធក្រោយទេ តែស៊ឹម សូលីកា ស្រលាញ់ដូចកូនបង្កើត​ ទៅមើលថែរាល់ថ្ងៃ

//s5.kh1.co/22/22893454a76f69bd51218cc461f5d9d97451529f.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

ស៊ឹម សូលីកា កំពុងតែធ្វើឲ្យគេឯង សរសើរ ខណៈពេល ស្រលាញ់ និងមើលថែ កូនប្រពន្ធក្រោយ របស់អតីតស្វាមីរបស់អ្នកនាង ដូចជាកូនបង្កើតយ៉ាងដូច្នេះ។

ភ្នំពេញ៖ ជីវិតឯកជនរបស់ តារាសម្តែងស្រី និងជាពិធីការិនី អ្នកនាង ស៊ឹម សូលីកា តែងតែធ្វើឲ្យគេឯង ចាប់អារម្មណ៍ជានិច្ច បើទោះបីជា អ្នកនាង ឈានចូលវ័យជ្រេបន្តិចក៏ដោយ ហើយក៏មិនសូវមានពេលវេលាក្នុងសិល្បៈដូចមុនក្តីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មួយរយៈចុងក្រោយនេះដែរ តារាស្រីរូបនេះ ហាក់ដូចជា មមាញឹក ក្នុងការមើលថែ កូនទើបតែកើត របស់ស្វាមីមុនរបស់អ្នកនាងមែនទែន ដែលជារឿយៗ អ្នកនាង តែងតែទៅលេង និងមើលថែដូចកូនបង្កើតយ៉ាងដូច្នោះដែរ។

ក្នុងនោះដែរ កាលពីប៉ុន្មានមុន អ្នកនាង ក៏បានបង្ហោះរូបជាច្រើនសន្លឹក ជាមួយនឹងកូនប្តីមុនរបស់អ្នកនាង ដោយបានបំពេរ រហូតអ្នកនាង គេងលក់ជាមួយដែរ ដែលធ្វើឲ្យហ្វេន មានការពេញចិត្ត និងស្រលាញ់ នឹងទង្វើរបស់អ្នកនាងបែបនេះ ដោយមិនខ្វល់ថា កូនរបស់ប្រពន្ធក្រោយនោះទេ ព្រោះថា កម្រឃើញគូស្វាមីភរិយាណា មានចិត្តបែបនេះ៕

ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា និងកូនប្រពន្ធក្រោយ
ស៊ឹម សូលីកា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T