បុរសវ័យ៩៥ឆ្នាំម្នាក់ ទុកសក់ដល់ប្រវែងជាង៧ម៉ែត្រ និងមិនហ៊ានកាត់ចេញ ព្រោះខ្លាចគេលែងគោរព (មានវីដេអូ)

//s5.kh1.co/39/3938623cc7cebf04a81b6fc8181c4729d3781d85.jpg
សង្គម

 ១៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បុរសវ័យចំណាស់ម្នាក់ឈ្មោះថា Doddapalliad អាយុ៩៥ឆ្នាំ រស់នៅរដ្ឋកាណាតាកា ប្រទេសឥណ្ឌា មានសក់វែងអន្លាយរហូតដល់ទៅ ២៤ហ្វីត (ប្រមាណ៧.៣ម៉ែត្រ) ក្រោយមិនបានកាត់សូម្បីមួយដង អស់រយៈពេលជិត១សតវត្សរ៍។

ឥណ្ឌា៖ បុរសវ័យចំណាស់ម្នាក់ឈ្មោះថា Doddapalliad អាយុ៩៥ឆ្នាំ រស់នៅរដ្ឋកាណាតាកា ប្រទេសឥណ្ឌា មានសក់វែងអន្លាយរហូតដល់ទៅ ២៤ហ្វីត (ប្រមាណ៧.៣ម៉ែត្រ) ក្រោយមិនបានកាត់សូម្បីមួយដង អស់រយៈពេលជិតសតវត្សរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Doddapalliad ត្រូវបានមនុស្សជាច្រើនរស់នៅទីប្រជុំជន Malakalmuru ទីក្រុង Chitradurga ដែលជាស្រុកកំណើតរបស់គាត់ គោរពជាអាទិទេព។ បុរសវ័យចំណាស់រូបនេះ ជឿជាក់ថាខ្លួនគាត់គឺជាអាទិទេពរបស់មនុស្សពិតមែន ហើយគាត់មិនដែលកាត់សក់ឡើយ ព្រោះខ្លាចបាត់បង់ឋានៈជាព្រះរបស់មនុស្ស។

នៅក្នុងឃ្លីបវីដេអូមួយ បង្ហាញឲ្យឃើញថា លោក Doddapalliad មានសភាពទ្រុឌទ្រោម ហើយហាក់ដូចជាកំពុងឈឺទៀតផង នៅពេលបុរសពីរនាក់ លាសក់របស់គាត់ ដើម្បីថតរូប។

គួរឲ្យដឹងដែរថា លោក Doddapalliad មិនមែនជាជនជាតិឥណ្ឌាតែម្នាក់នោះទេ ដែលខានកាត់សក់អស់រយៈពេលរាប់សិបឆ្នាំបែបនេះ តែក៏មានបុរសម្នាក់ទៀតជាជនជាតិឥណ្ឌាដូចគ្នាឈ្មោះថា Savjibhai Rathwa មានប្រវែងសក់១៩ម៉ែត្រឯណោះ និងជនជាតិចិនម្នាក់ផងដែរ ឈ្មោះថា Ake Yizheng មានសក់ប្រវែង៥.៥ម៉ែត្រ ក្រោយមិនបានកាត់ចេញរយៈពេល៥៤ឆ្នាំ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សក់របស់លោកតា Doddapalliad
សក់របស់លោកតា Doddapalliad
សក់របស់លោកតា Doddapalliad
សក់របស់លោកតា Doddapalliad
សក់របស់លោកតា Doddapalliad
សក់របស់លោកតា Doddapalliad
សក់របស់លោកតា Doddapalliad
សក់របស់លោកតា Doddapalliad
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T