ទោះដើរមិនបាន ត្រឹមអង្គុយលើរទេះរុញ តែ ពៅ បញ្ញាពេជ្រ លេងខ្លួននៅតែខ្ញង់

//s5.kh1.co/26/26ef8675a32ab623ac131808a6fa5ed61397fc52.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ បើទោះបីអង្គុយនៅលើរទេះរុញអស់ជាច្រើនឆ្នាំ មិនអាចដើរបានដូចពេលមុន តែកញ្ញា ពៅ បញ្ញាពេជ្រ តែងខ្លួនឡើងខ្ញង់ ស្រស់ស្អាតតែម្ដង។

ថៃ៖ អតីតតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា ពៅ បញ្ញាពេជ្រ ពេលនេះ នាងកំពុងព្យាបាលខ្លួននៅឯប្រទេសថៃ ដើម្បីធ្វើឲ្យនាងអាចដើរបានដូចពេលមុន ស្របពេលដែលនាង ក៏មិនអាចដើរបានធម្មតានោះទេ មានតែអង្គុយលើរទេះរុញប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជាឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ តែតារាស្រីរូបនេះ នៅតែបង្ហាញវត្តមានខ្លួនលើបណ្ដាញសង្គមជានិច្ច តាមរយៈការ Live ច្រៀងសម្រាប់ហ្វេនៗបានស្ដាប់ ហើយសំនៀងរបស់នាងនៅតែពីរោះមិនចាញ់ពេលមុនឡើយ។ ក្នុងនោះដែរ នាងក៏កំពុងប្រកបរបរលក់ផលិតផលតាមអនឡាញ ដើម្បីទ្រទ្រង់ជីវភាពមួយផ្នែក ដោយកាក់កបមិនធម្មតា។

តួយ៉ាង បើទោះបី កញ្ញា ពៅ បញ្ញាពេជ្រ មិនអាចដើរបានដូចមុន ហើយពេលទៅណាមិនណាត្រូវមានរទេះរុញក៏ពិតមែន តែបើងាកទៅមើលរូបសម្ផស្សនាងពេលបច្ចុប្បន្ននេះវិញឃើញថា តារាស្រីរូបនេះ ពិតជាពូកែថែសម្រស់ឲ្យនៅស្រស់ស្អាតផូរផង់មិនចាញ់ក្មេងៗប៉ុន្មានឡើយ។

ជាពិសេស មុននេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យហ្វេនៗភ្លឹកនឹងសម្រស់នាងគ្រប់គ្នា ដោយតារាស្រីរូបនេះនៅតែក្មេងជាងវ័យ ហើយតែងខ្លួនឡើងខ្ញង់ ព្រមទាំងបង្ហាញស្នាមញញឹមយ៉ាងទាក់ទាញទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
ពៅ បញ្ញាពេជ្រ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T