ហួសចិត្ត! ឃើញផ្ទះទីតាំងល្អ តម្លៃធូរថ្លៃ ដល់ឆែកចុះឡើង បានដឹងគួរឲ្យខ្លាចកម្រិតណា

//s5.kh1.co/ac/acebbc0da82fc69978082be1740ecb3bfbd40fb3.jpg
សង្គម

 ១៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ញាក់សាច់ គ្រួសារមួយទើបតែទិញផ្ទះថ្មី ដោយមិនទាន់បានពិនិត្យគ្រប់សព្វ ដល់ពេលឆែកចុះឆែកឡើងរកឃើញកន្លែងសម្ងាត់មួយស្រដៀងក្នុងខ្សែរភាពយន្តភ័យរន្ធត់ហូលីវូត

អាមេរិក៖ តាមរយៈប្រភពមួយបានផ្សព្វផ្សាយថា មានគ្រួសារបានទិញផ្ទះ និងដីមួយកន្លែង ដែលមានទីតាំងនៅក្នុងប្រទេសអាមេរិក គាប់ជួនទីតាំងមើលទៅដូចជា មានការអំណោយផលល្អ ហើយតម្លៃក៏មានលក្ខណៈធូរថ្លៃដែរ ពួកគេក៏សម្រេចចិត្តថាទិញកន្លែងនោះតែម្តងទៅ ប៉ុន្តែពួកគេក៏ត្រូវលោះព្រលឹង ដោយសារមិនបានពិនិត្យឲ្យល្អិតល្អន់នេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មុនពេលទិញ រូបលោក មិនបានពិនិត្យល្អិតល្អន់ប៉ុន្មានឡើយ ប៉ុន្តែក្រោយមក រូបលោក ក៏បានប្រទះឃើញផ្ទះដ៏ធំមួយដែលមានបន្ទប់ច្រើនកន្លែង បន្ទប់ទឹក បន្ទប់គេងមើលស្ទើរតែមិនយល់ រួមទាំងពីងពាងមានទាំងធំមានទាំងតូចរាប់រយក្បាល ដែលមើលទៅមានលក្ខណៈស្រដៀង នៅក្នុងរឿងខ្សែរភាពយន្តភ័យរន្ធត់យ៉ាងអញ្ចឹង។

ក្រោយពីបានចុះឆែកឆេរគ្រប់ទីកន្លែងរួចមក បុរសម្នាក់ក្នុងចំណោមគ្រួសារនោះ បានថតរូបជាច្រើនសន្លឹក អំពីស្ថានភាពនៅក្នុងផ្ទះ​ បង្ហោះទៅក្នុងបណ្តាញសង្គម ដោយសារតែរូបលោក មិនធ្លាប់ដឹងសោះទីនេះ មានរឿងអ្វីកើតឡើងពីមុនសោះឡើយ។

ក្រោយពីបានបង្ហោះរូបភាពទាំងនោះរួចហើយ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម បានប្រាប់ថាតាមពិតទីនោះដំបូងគឺជាផ្សារតូចមួយកន្លែងទេ ប៉ុន្តែបានប្តូរទៅជាទីកន្លែងឯកជនវិញ ក្រោយពីមានបុរសម្នាក់ បានទិញយកទីកន្លែងនេះតែប៉ុណ្ណោះ គឺគ្មានរឿងអ្វីដែលគួរឲ្យសង្ស័យឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទីកន្លែងផ្ទះដែលនៅជាផ្សារនៅឡើយ
ទីកន្លែងផ្ទះដែលនៅជាផ្សារនៅឡើយ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T