សម័យកូរ៉ូណា! ផាប់មួយនៅអង់គ្លេស ដាក់ខ្សែភ្លើងឆក់នៅខាងមុខ ដើម្បីឲ្យភ្ញៀវឈរឆ្ងាយពីបុគ្គលិក ខណៈពេលកុម៉្មង់ភេសជ្ជៈ

//s5.kh1.co/70/701460ee9e2ac5cbd5a8ba765a098eb6a6c9731e.jpg
សង្គម

 ១៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រនាំងខ្សែភ្លើង ត្រូវបានតំឡើងនៅក្នុងផាប់ដ៏ពេញនិយមមួយឈ្មោះថា The Star Inn ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអង់គ្លេស ដើម្បីឲ្យភ្ញៀវឈរឆ្ងាយពីបុគ្គលិក ខណៈពេលកុម៉្មង់ភេសជ្ជៈ។

អង់គ្លេស៖ រនាំងខ្សែភ្លើង ត្រូវបានតំឡើងនៅក្នុងផាប់ដ៏ពេញនិយមមួយឈ្មោះថា The Star Inn ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអង់គ្លេស ដើម្បីឲ្យភ្ញៀវឈរឆ្ងាយពីបុគ្គលិក ខណៈពេលកុម៉្មង់ភេសជ្ជៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Jonhnny Mcfadden ជាម្ចាស់ផាប់បានឲ្យដឹងថា ភ្ញៀវដែលមកផាប់ មិនបានគោរពតាមវិធានការរក្សាគម្លាតសង្គមឡើយ ស្របពេលវីរុសកូរ៉ូណាកំពុងរាតត្បាតយ៉ាងឥតឈប់ឈរ។ ហើយមូលហេតុនេះ បានជំរុញឲ្យលោក គិតឃើញនូវរនាំងខ្សែភ្លើង ដើម្បីដាក់ពញាក់ភ្ញៀវនៅពេលភ្លេចខ្លួន។ តែយ៉ាងណាមិញ នៅលើរនាំងខ្សែភ្លើង ក៏មានផ្លាកសញ្ញាដាស់តឿន និងមានប៊ូតុងសម្រាប់បើកបិទតាមចិត្តផងដែរ។

ហើយកាលពីយប់ថ្ងៃសៅរ៍ទី១១ ខែកក្កដាសប្ដាហ៍មុននេះ មានគូស្នេហ៍មួយគូស្រវឹងខ្លាំង និងមិនប្រយ័ត្នក៏ត្រូវឆក់របងខ្សែភ្លើងឆក់ តែមិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ។

ក្រោយពីរូបភាព ដែលបង្ហាញពីរនាំងខ្សែភ្លើង ត្រូវបានគេយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមរួចមក មានមហាជនជាច្រើន បានបញ្ចេញមតិដោយលើកឡើងខុសៗគ្នា ដែលមួយចំនួនគិតថា វាគឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការរក្សាគម្លាតសង្គម ហើយមួយចំនួនទៀតគិតថា វិធីសាស្ត្របែបនេះ ហាក់ដូចជាកំពុងស្អប់ខ្ពើមភ្ញៀវទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

របងខ្សែភ្លើងនៅខាងមុខកន្លែងកុម៉្មង់
របងខ្សែភ្លើងនៅខាងមុខកន្លែងកុម៉្មង់
ទិដ្ឋភាពខាងក្រៅផាប់
ទិដ្ឋភាពខាងក្រៅផាប់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T