មកស្គាល់មុខមាត់ តារាចរិតល្អ មិនសូវខ្វល់ ឬដៀមដាមអ្នកដទៃ តាមហ្វេសប៊ុក

//s5.kh1.co/b7/b79688e9e7888f9214036ca87bd456b5f1a1425d.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅលើបណ្ដាញសង្គម ពិតជាទូលំទូលាយ រហូតធ្វើឲ្យមនុស្សមួយចំនួន មិនបានប្រើប្រាស់វាក្នុងផ្លូវល្អប៉ុន្មានឡើយ។

ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានរឿងរ៉ាវផ្ទុះជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈការបង្ហោះវីដេអូ ជេរតវ៉ារកហេតុ និងផលខុសត្រូវរៀងៗខ្លួន ក្នុងនោះក៏ឃើញមានសិល្បករសិល្បការិនីយើងមួយចំនួន ដែលបាន Live វីដេអូជេរគ្នាតាមហ្វេសប៊ុកមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងអាចនិយាយបានថា មានតែសិល្បករ សិល្បការិនីមួយចំនួនតូចប៉ុណ្ណោះ ដែលនិយមបង្ហាញអារម្មណ៍ខឹងសម្បារ ពេលមានរឿងកើតឡើងលើខ្លួនម្ដងៗ។ តែក៏នៅមានតារាជាច្រើនដួងទៀត ដែលមិនសូវខ្វល់ខ្វាយពីសម្ដីអ្នកដទៃ និងមិនចូលចិត្តបញ្ចេញអារម្មណ៍ខ្លួនលើបណ្ដាញសង្គម មិនតែប៉ុណ្ណោះមានតែបង្ហោះពីសកម្មភាពទាក់ទងជាមួយការងារ និងសារល្អៗទៅកាន់ហ្វេនៗពួកគេលើសដើម។

ជាក់ស្ដែង យើងសង្កេតឃើញ មានតារាប៉ុន្មានដួងនេះ ដែលជាតារាល្បីប្រចាំប្រទេសទៅហើយ តែពួកគេនៅមានអត្តចរិតល្អ ទោះមានរឿងរិះគន់ កើតទុក្ខមិនសុខចិត្តប៉ុណ្ណា ក៏តារាប្រុសស្រីទាំងនេះ មិនបានតបត ឬបង្ហោះវីដេអូឈ្លោះតបទៅវិញឡើយ ជាពិសេសមានតែនៅនៅស្ងៀមស្ងាត់ មិនតបត រហូតរឿងមួយនោះ ស្ងាត់ទៅវិញក៏មានដែរ។

តួយ៉ាង ដូចដែលគ្រប់គ្នាបានដឹងហើយថា មនុស្សម្នាក់ៗ តែងតែមានអត្តចរិតខុសៗពីគ្នា ហើយចំណង់ចំណូលចិត្តក៏មិនដូចគ្នា ដោយតារាដែលមហាជនចាត់មានចរិតល្អ មិនសូវខ្វល់ ឬដៀមដាមអ្នកដទៃ តាមហ្វេសប៊ុកនោះមានដូចជា៖

ទី១៖ អ្នកនាង យុគ ចិន្តា៖ ទោះចូលសិល្បៈច្រើនឆ្នាំក៏ពិតមែន តែពិធីការិនីឆ្នើមរូបនេះ មិនសូវបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនលើបណ្ដាញសង្គមប៉ុន្មាននោះទេ។

អ្នកនាង យុគ ចិន្តា 
អ្នកនាង យុគ ចិន្តា 

ទី២៖ អ្នកនាង ឱក សុកន្ធកញ្ញា កំពូលតារាចម្រៀងស្រីររូបនេះ ត្រូវបានមហាជនចាត់ទុកជាតារាស្រីចិត្តធ្ងន់បំផុត ទោះមានរឿងធំប៉ុណ្ណា ក៏មិនតបតទៅជន ដែលបង្ករវិញនោះដែរ។

  អ្នកនាង ឱក សុកន្ធកញ្ញា
  អ្នកនាង ឱក សុកន្ធកញ្ញា

ទី៣៖ អ្នកនាង សុគន្ធ និសា កំពូលតារាចម្រៀងស្រីរូបនេះ ក៏មិនខុសពីតារាពីរដួងខាងលើនោះដែរ ដែលនាងជាតារាស្រីដែលមានអត្តចរិតស្លូតបូត សុភាពរាបសាទៀតផង។ 

  អ្នកនាង សុគន្ធ និសា 
  អ្នកនាង សុគន្ធ និសា 

ទី៤៖ កំពូលតារាចម្រៀង កញ្ញា មាស សុខសោភា ក៏ជាតារាស្រីចិត្តធ្ងន់ និងមានអត្តចរិតល្អមិនខុសពីតារា ៣ដួងខាងលើ ដោយមិនដែលមានការតបត បង្ហោះរឿងពិបាកចិត្តអ្វីក្នុងបណ្តាញសង្គមឡើយ។

  កញ្ញា មាស សុខសោភា
  កញ្ញា មាស សុខសោភា

ទី៥៖ កំពូលតារាចម្រៀងប្រុស លោក ឆន សុវណ្ណរាជ ក៏មិនសូវចូលចិត្តតបត ឬបង្ហាញអារម្មណ៍លើបណ្ដាញសង្គមប៉ុន្មានដែរ ហើយក៏ត្រូវបានមហាជនចាត់ទុកជាតារាមានអត្តចរិតល្អ នៅតែផ្តល់ស្នាមញញឹមដល់ហ្វេនគ្រប់ពេល ទោះពេលខ្លះមានគេTroll លោកយ៉ាងណាក្តី។

  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ

ទី៦៖ កំពូលតារាចម្រៀងប្រុសវ័យក្មេងស្អាតសង្ហា លោក នីកូ ទោះមិនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមែន តែនៅក្នុង គណនី Instgarm លោកក៏មិនដែលមានជម្លោះជាមួយនរណាម្នាក់ផងដែរ៕

  លោក នីកូ 
  លោក នីកូ 
មាស សុខសោភាសុគន្ធ និសាឆន សុវណ្ណរាជឱក សុគន្ធកញ្ញានីកូយុគ ចិន្តា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T