មកដឹងតម្លៃឈុតស្អាតៗដែល Seo Yeji ស្លៀកក្នុងរឿង It's Okay to Not Be Okay!

//s5.kh1.co/64/64b091dc89407a984645680287e4ffb2e5dac776.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចាប់តាំងពីរឿងភាគកូរ៉េថ្មី មានចំណងជើងថា It's Okay to Not Be Okay បានចាក់ផ្សាយ តួឯកស្រីគឺ Seo Yeji កាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសំណាក់មហាជន ពិសេសហ្វេនៗរឿងភាគកូរ៉េ ទូទាំងពិភពលោក។

កូរ៉េខាងត្បូង ៖ អាចនិយាយបានថា Seo Yeji ជាតារាសម្ដែងស្រីម្នាក់ ក្នុងចំណោមតារាស្រីល្បីៗលំដាប់កំពូល ក្នុងវិស័យសិល្បៈកូរ៉េ ដោយរាល់ខ្សែភាពយន្ត ក៏ដូចជារឿងភាគដែលនាងសម្ដែង តែងទទួលបានការគាំទ្រខ្លាំងពីទស្សិកជន ទាំងក្នុង និងក្រៅប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Seo Yeji មិនត្រឹមតែមានទេពកោសល្យផ្នែកសម្ដែង បានល្អឥតខ្ចោះប៉ុណ្ណោះទេ នាងក៏ជាតារាស្រី ដែលមានទាំងរូបសម្រស់​ ស្រស់ស្អាតខ្លាំងផងដែរ។ 

ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ នាងក៏កំពុងធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើននាក់ កាន់តែចាប់អារម្មណ៍លើរូបនាងខ្លាំងឡើង តាមរយៈការបង្ហាញខ្លួន ក្នុងរឿងភាគថ្មី មានចំណងជើងថា It's Okay to Not Be Okay ដោយចាប់គូជាមួយតារាប្រុស លំដាប់កំពូល Kim Soo-Hyun

បើក្រឡេកមកមើល ការតុបតែងខ្លួនរបស់ Yeji នៅក្នុងរឿងនេះវិញនោះ ឃើញថាមួយឈុតៗ ពិតជាសាកសមនឹងនាងយ៉ាងខ្លាំង មើលទៅកាន់តែស៊ីវិល័យ ស្រស់ឆើតឆាយខ្លាំងតែម្ដង។ ពិសេសនោះគឺ ឈុតសម្លៀកបំពាក់ដែលនាងបានស្លៀក ពេលថតរឿង It's Okay to Not Be Okay នេះ ក៏មានតម្លៃថ្លៃៗមិនធម្មតាឡើយ៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ ពីតម្លៃសម្លៀកបំពាក់របស់​ Seo Yeji ក្នុងរឿងភាគថ្មី តោះមកទស្សនារូបភាពខាងក្រោម៖​

ឈុតមួយនេះ មានតម្លៃ ១,៦៧២ ដុល្លារ
ឈុតមួយនេះ មានតម្លៃ ១,៦៧២ ដុល្លារ
ឈុតមួយនេះ មានតម្លៃ ១,៥៦៦ ដុល្លារ
ឈុតមួយនេះ មានតម្លៃ ១,៥៦៦ ដុល្លារ
ឈុតមួយនេះ មានតម្លៃ ១,១៤៧ ដុល្លារ
ឈុតមួយនេះ មានតម្លៃ ១,១៤៧ ដុល្លារ
ឈុតមួយនេះ មានតម្លៃ ៤២២ ដុល្លារ
ឈុតមួយនេះ មានតម្លៃ ៤២២ ដុល្លារ
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T