ត្រៀមៗ! Mai Davika និង Pong Nawat ចាប់ផ្តើមថត​រឿង​​ភាគ​ថ្មី​​បែប​​​បុរាណ​​​ទៀត​​ហើយ​

//s5.kh1.co/fb/fbc2b5a9d9d795035f57fafa82b0c33f28d2beed.jpg
នារី

 ១៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Mai Davika និង Pong Nawat កំពុងចាប់ផ្តើមថតរឿងភាគថ្មីក្នុងថ្ងៃទី12 ខែកក្កដា នេះ

ថៃ៖ កាលពីថ្ងៃទី12 ខែកក្កដា ម្សិលមិញនេះ តារាសម្តែងប្រុស លោក Pong Nawat បានបង្ហោះរូបថតមួយ​សន្លឹក​ជា​មួយនឹងតារាសម្តែងស្រីដ៏ល្បីឈ្មោះគឺកញ្ញា Mai Davika ព្រមទាំងតារាសម្តែងផ្សេងៗនៅឯទីតាំងកំពុងថត។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ តួសម្តែងប្រុសស្រីទាំងអស់បានស្លៀកនូវសម្លៀកបំពាក់ប្រពៃណីថៃ មើលទៅយ៉ាង​សមសួន ស្រស់ស្អាតគ្រប់ៗគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងភាគថ្មីនេះទើបតែចាប់ផ្តើមថតនៅក្នុងថ្ងៃទី12 នេះទេ ប៉ុន្តែមិនទាន់​បានបង្ហើបនូវចំណងជើងនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ក្រៅពីកញ្ញា Mai Davika  និងលោក Pong Nawat ក្នុងនោះក៏មាន Shahkrit Yamnam, Ben Raviyanun, Cheribelle Lanlalin, Fresh Arisara និងតារា​សម្តែង​ជាច្រើនទៀតផងដែរ។ 

តើហ្វេនៗទាំងអស់កំពុងតែរង់ចាំរឿងភាគថ្មីនេះមែនទេ?

រឿង​​ភាគ​ថ្មី​​បែប​​​បុរាណ
រឿង​​ភាគ​ថ្មី​​បែប​​​បុរាណ
កញ្ញា Mai Davika
កញ្ញា Mai Davika
លោក Pong Nawat
លោក Pong Nawat
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T