ជាម៉ាក់ៗចិត្តធម៌ Angelina Jolie ចិញ្ចឹមកូនៗ បានធំធាត់ល្អណាស់

//s5.kh1.co/ba/bad6577cfd50333ac6c0bb719b88984a1b8973a3.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ផ្លាស់​ប្តូរ​ច្រើន​ណាស់​ពេល​នេះ​កូនៗរបស់​តារាសម្តែងដ៏ល្បីAngelina Jolie បាន​ធំ​រូប​រាង​ និងប្រែប្រួល​មក​ជា​សង្ហារនិង​ស្រស់ស្អាតគ្រប់គ្នា​តែម្តង។

បរទេស៖ តារាសម្តែងដ៏ល្បី​ Angelina Jolie និង​ Brad Pitt ត្រូវ​បាន​គេ​ដឹងថា ​ជា​ប្តី​ប្រពន្ធ ដែល​មាន​ចិត្ត​ធម៌មួយ​គូ ដែល​បាន​ទទួល​យក​ក្មេង​កំព្រា និង​ក្មេង​ដែល​គ្មានទីជម្រក មក​ចិញ្ចឹម ​ធ្វើ​ជាកូន​ធម៌​ដែល ​ផ្តល់​ម្ហូបអាហារ ភាពកក់ក្តៅ ក្នុងនាម​ជា​ឳពុកម្តាយ​  រួមទាំងការសិក្សាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ពេល​បច្ចុប្បន្ន​ តារាស្រី​រូបនេះ ​ដើរ​តួ​ជា​ម្តាយ ​ដែល​មានកូន​ចំនួន​៦នាក់ គឺ​ស្រី​៣នាក់ និងប្រុស​៣នាក់។ ក្នុង​នោះ​ដែរមាន​៣នាក់​ ជា​កូន​ចិញ្ចឹមដែល​Jolie បានយក​មក​ចិញ្ចឹម​ពី ​បណ្តាប្រទេស​ផ្សេងៗ និង​៣នាក់​ជាកូនបង្កើត ​របស់​តារាស្រីរូប​នេះ។

រហូតមកទល់​នឹងឆ្នាំ២០១៩​ ​អ្នក​រាល់​គ្នា​ប្រាកដជា ​ចង់​ដឹង​ហើយ​មែន​ទេ ថា​តើ​កូន​ៗចិញ្ចឹម​និង ​កូនៗបង្កើត របស់​តារាស្រី​Angelina Jolie ពេល​នេះ ​មាន​ការ​លូតលាស់​ និង​កែប្រែ​យ៉ាងណា​​ខ្លះ ទៅហើយ?

បើ​ចង់​ដឹងច្បាស់ សូមទៅទស្សនា​រូប​ភាពខាងក្រោម​ទាំងអស់​គ្នា​៖

១. Maddox Chivan

Angelina Jolie និង​Maddox Chivan
Angelina Jolie និង​Maddox Chivan
Angelina Jolie និង​Maddox Chivan
Angelina Jolie និង​Maddox Chivan

Maddox ជាកូន​ដំបូង​ដែលJolie បាន​យក​ទៅ​ចិញ្ចឹម។ ​អ្នក​ម្តាយ​រូបនេះ ​បាន​ជួប​ Maddox ដំបូងនៅក្នុង​មណ្ឌលកុមារកំព្រា ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ប្រទេសកម្ពុជា កាលពី​ឆ្នាំ២០០២ ដែល​កាលនោះ​Maddox ទើប​តែ​មាន​អាយុ៧ខែ តែប៉ុណ្ណោះ​។

២. Pax Thien

Angelina Jolie និង​Pax Thien
Angelina Jolie និង​Pax Thien

អ្នក​ម្តាយ​រូប​នេះ ​បាន​ទទួល​Pax មក​ចិញ្ចឹម កាលពី​អាយុ៣ឆ្នាំ ពី​មណ្ឌលកុមារកំព្រា នៃទីក្រុងហូជីមិញ ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០០៧។

៣. Zahara Marley

Angelina Jolie និង​Zahara Marley
Angelina Jolie និង​Zahara Marley

Zahara ត្រូវបាន​អ្នកម្តាយ​រូប​នេះ ​ទទួល​យកមកចិញ្ចឹម​ កាលពី​នាង​អាយុ៦ខែ ពី​មណ្ឌលកុមារកំព្រា ទីក្រុងAddis Ababa កាលពីឆ្នាំ​២០០៥។

៤. Shiloh Nouvel

Angelina Jolie និង​Shiloh Nouvel
Angelina Jolie និង​Shiloh Nouvel

Shiloh ជា​កូនបង្កើត​ដំបូង របស់​តារាស្រី​រូបនេះ​ ក្នុង​ពេល​ពរពោះ​នោះJolie និង​Pitt បាន​ធ្វើ​ដំណើរ​ ទៅប្រទេស​Namibia ដែល​ជា​កន្លែង​ដែល​Jolie បាន​ផ្តល់​កំណើត​ឲ្យកូនស្រី ​ដំបូង​របស់ខ្លួន។ បច្ចុប្បន្ន Shiloh មាន​អាយុ១៤ឆ្នាំ​ ហើយនាង​ក៏​ជា ​អ្នក​គាំទ្រ​អ្នក​ស្រលាញ់​ភេទ ដូច​គ្នាផងដែរ។

៥. Knox Léon និង Vivienne Marcheline

 Angelina Jolie និងកូនភ្លោះ​ប្រុស​ស្រី​
 Angelina Jolie និងកូនភ្លោះ​ប្រុស​ស្រី​

ក្នុង​ឆ្នាំ២០០៨​ តារាស្រី​រូប​នេះ ​បាន​ផ្តល់​កំណើត​ឲ្យ កូនភ្លោះ​ប្រុស​ស្រី​របស់​ខ្លួន​ ដែល​កូន​ស្រី​ មាន​ឈ្មោះ​ថា​Vivienne និង​កូនប្រុស ​មាន​ឈ្មោះថា​Knox នៅ​ក្នុងមន្ទី​ពេទ្យ​មួយ​នៃ ​ប្រទេស​បារាំង។ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​ ពួកគេ​មាន​អាយុ​១១ឆ្នាំ​ផងដែរ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T