ឃើញមុខមាត់ស្រដៀងៗគ្នា មិននឹកស្មានតារាប្រុសស្រីល្បីៗទាំងនេះជាបងប្អូនបង្កើតនឹងគ្នាសោះ!

//s5.kh1.co/93/93591d155e118d8ec1a1f4c87fcba452eafa6294.gif
នារី

 ១៣-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងល្បីៗទាំង ៦រូបនេះមានបងប្អូនជាតារា

ថៃ៖ ធ្លាប់តែស្គាល់ និងតាមដានពីជីវិតរបស់តារាសម្តែងថៃប្រុសស្រីល្បីៗ ប៉ុន្តែមិនធ្លាប់បានដឹងថា តារាសម្តែងល្បីៗទាំង ៦រូបនេះមានបងប្អូនជាតារាដែរសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កញ្ញា Frunk Narikul និងលោក Pond Ponlawit

កញ្ញា Frunk Narikul មានបងប្រុសរូបសង្ហាម្នាក់ឈ្មោះ Pond Ponlawit ដែលសព្វថ្ងៃនេះលោកកំពុងបំពេញការងារនៅក្នុង Nadao Bangkok ។ រឿងភាគដែលនាំឲ្យគេស្គាល់លោកកាន់តែច្បាស់ គឺមានចំណងជើងថា “My Ambulance: Ruk Chut Jai Nai Chuk Chern’ ហើយនៅក្នុងរឿងនេះ លោកបានដើរតួឈ្មោះ ‘Wan’ ។

កញ្ញា Frunk Narikul និងលោក Pond Ponlawit
កញ្ញា Frunk Narikul និងលោក Pond Ponlawit

២. កញ្ញា Mint Chalida និងលោក Mond Tanutchai

ដោយឡែក កញ្ញា Mint Chalida មានបងប្អូនប្រុសចំនួន ៣នាក់។ ក្នុងចំណោមបងប្អូនប្រុស ៣នាក់នេះផងដែរ លោក Mond Tanutchai គឺជាតារាសម្តែង ដែលគេស្គាល់ច្បាស់ថាជាប្អូនប្រុសបង្កើតរបស់កញ្ញា Mint Chalida ផ្ទាល់តែម្តង។ ថ្មីៗនេះ លោក Mond Tanutchai បានសម្តែងនៅក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា “ Underclass: Hong Nee Mai Mee Huay” ។

កញ្ញា Mint Chalida និងលោក Mond Tanutchai
កញ្ញា Mint Chalida និងលោក Mond Tanutchai

៣. កញ្ញា Margie Rasri និងកញ្ញា Marina Sadanun

កញ្ញា Marina Sadanun គឺជាប្អូនស្រីពៅរបស់កញ្ញា Margie Rasri ។ ថ្មីៗនេះ កញ្ញា Marina Sadanun កំពុងថតរឿងភាគថ្មី ដែលមានចំណងជើង “Fai Gam Prae”។

កញ្ញា Margie Rasri និងកញ្ញា Marina Sadanun
កញ្ញា Margie Rasri និងកញ្ញា Marina Sadanun

៤. លោក Ice Paris

រីឯលោក Ice Paris ជាតារាសម្តែងប្រុស និងជាតារាចម្រៀង ដែលមានរូបរាងស្រស់សង្ហា។ ហើយបើតាមឲ្យដឹង គឺលោកមានបងស្រីម្នាក់ ដែលមានសម្រស់សោភាផងដែរ។

លោក Ice Paris​ និងបងស្រី
លោក Ice Paris​ និងបងស្រី

៥. លោក Mark Prin

និយាយពីកម្លោះសង្ហា Mark Prin វិញ ក៏មានបងស្រីម្នាក់ដ៏ស្រស់ស្អាតផងដែរ ឈ្មោះថា Miang Prang Suparat

ក្រុមគ្រួសារលោក Mark Prin
ក្រុមគ្រួសារលោក Mark Prin

៦. កញ្ញា Kimmy Kimberley Anne Woltemas

ចំពោះកញ្ញា Kimberley វិញក៏មានបងប្រុស ២នាក់ និងមានបងស្រី ១នាក់ផងដែរ។ ហើយក្នុងចំណោមបងប្រុសទាំងពីររបស់ Kimberley មានម្នាក់ជាតារាម៉ូដែល ដែលមានឈ្មោះថា Daniel

ក្រុមគ្រួសារកញ្ញា Kimmy Kimberley
ក្រុមគ្រួសារកញ្ញា Kimmy Kimberley
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T