ក្រោយបើកការសម្ពោធសមត្ថភាពស្មាតហ្វូន vivo X50Series ពិតជាអស្ចារ្យ បំពាក់មុខងារ Gimbal ទប់លំនឹង ថត Zoom បានដល់ទៅ 60 ដង ទ្រទ្រង់ 5G នាពេលអនាគត

//s5.kh1.co/7f/7f4112420fe5e53a1dcc968b60dc6d8180e5644a.jpg
បច្ចេកវិទ្យា

 ១១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន vivo បានប្រកាសសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន vivo X 50Series ចំនួន ២ ម៉ូឌែលដែលមានដូចជា vivo X50 និង X50Pro បូករួមទាំងកាសប្លូធូ vivo TWS Neo ជំនាន់ថ្មីផងដែរ។

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន vivo បានប្រកាសសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន vivo X 50Series ចំនួន ២ ម៉ូឌែលដែលមានដូចជា vivo X50 និង X50Pro បូករួមទាំងកាសប្លូធូ vivo TWS Neo ជំនាន់ថ្មីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់កម្មវិធីនៃការសម្ពោធស្មាតហ្វូន Flagship vivo X50 Series នេះដែរ បានប្រព្រឹត្តិទៅនៅផ្សារទំនើប Aeon2 សែនសុខស៊ីធី និងមានការ Live ផ្ទាល់ចេញពីផេកផ្លូវការ vivo និងផេក Hang Meas Live 24h។ មិនតែប៉ុណ្ណោះក៏ឃើញថាមានវត្ថមាន របស់តារាចម្រៀងកំពូលប្រចាំប្រទេសកម្ពុជា ៣ រូប ដែលសុទ្ធសឹង្ហតែជាតារាតំណាងរបស់ក្រុមហ៊ុនស្មាតហ្វូន vivo  មានដូចជាតារាចម្រៀង លោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី និងកញ្ញា ឡូរ៉ា ម៉ម ។ មួយវិញទៀតក៏មានវត្តមានតារាតំណាង KOL vivo លោក រៀនថត (ពូជ្រួញ) ផងដែរ។

កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series

អ្វីដែរពិសេសសម្រាប់អ្នកទស្សនាផ្ទាល់នៅលើផេកផ្លូវការរបស់ vivo និងហង្សមាស ក្រុមហ៊ុន vivo ក៏ប្រកាសរួចជាស្រេចថា នឹងមានរង្វាន់ជាទូរស័ព្ទ vivo X50 Series និងកាសប្លូធូ vivo TWS Neo ជូនផងដែរ ចំពោះអ្នកដែលបានចុច Like Share និង Comment ក្នុងពេលផ្សាយផ្ទាល់។ 

យើងបានឃើញថា មានអ្នកចូលរួមមើលការផ្សាយផ្ទាល់ជាច្រើន និងបានចូលរួម Like និង Share ហើយក្រុមហ៊ុន vivo ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នឹងប្រកាសអ្នកឈ្នះរង្វាន់ vivo X50 Series និងកាសប្លូធូ vivo TWS Neo តែម្ដង។ ប្រសិនបើលោកអ្នកបានតាមដានការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់ vivo និង ផេក Hang Meas Live 24h ប្រហែលជាជ្រាបហើយថា ចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ខាងមុខ លោកអ្នកអាចធ្វើការ Pre-order ឬយើងហៅថាការកម្មង់ទុកជាមុន នូវទូរស័ព្ទ X50Pro និង X50 ថ្មីនេះបានហើយ នៅតាមបណ្ដាហាងនានាទូទាំងប្រទេស ជាពិសេស លោកអ្នកនឹងទទួលបានកាដូបន្ថែមយ៉ាងពិសេសៗ រួមមាន៖

- សម្រាប់ការកម្មង់ទៅលើ X50Pro ទទួលបាន ឧបករណ៍ vivo សាកថ្មក្នុងឡាន ច្រាស់ដុះធ្មេញម៉ាស៊ីន ស៊ីមស្មាតធំហ្ម៎ង ៥២ សប្តាហ៌ បើកស៊ីមចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានការធានាលើកញ្ចក់អេក្រង់ ៦ ខែ និងធានាទៅលើបញ្ហាម៉ាស៊ីន (មិនមែនទង្វើរមនុស្ស) ១៨ខែ។

- សម្រាប់ការកម្មង់ទៅលើ X50 ទទួលបាន ម៉ាស៊ីនឆុងកាហ្វេ  ច្រាស់ដុះធ្មេញម៉ាស៊ីន  ស៊ីមស្មាតធំហ្ម៎ង ៥២ សប្តាហ៌ បើកស៊ីមចាប់ពីថ្ងៃទី១៨ រហូតដល់tថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានការធានាលើកញ្ចក់អេក្រង់ ៦ ខែ និងធានាទៅលើបញ្ហាម៉ាស៊ីន (មិនមែនទង្វើរមនុស្ស) ១៨ ខែ។

ស្មាតហ្វូនស៊េរីថ្មី vivo X50 Series
ស្មាតហ្វូនស៊េរីថ្មី vivo X50 Series

សូមបញ្ជាក់ផងដែរថា រង្វាន់ទាំង ៤ នេះ លោកអ្នកអាចទទួលបានលុះត្រាតែ លោកអ្នកបាន Pre-order ក្នុងរយៈពេល ៧ ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១១  ដល់ថ្ងៃទី១៧ ខែកក្កដា។ ចំពោះអតិថិជនដែលពុំបាន Pre-order ក្នុងអំឡុងពេល ៧ ថ្ងៃនេះទេ នឹងពុំទទួលបានរង្វាន់ខាងលើឡើយ។

* សម្រាប់ស្មាតហ្វូន vivo X50Pro (5G) ត្រូវបានបើកប្រកាស់មកជាមួយនឹងកញ្ចប់តម្លៃ $859 មានមុខងារពិសេសៗដូចជា៖

- បំពាក់អេក្រង់កោងក្តោប ទំហំ 6.56 អ៊ីញ Amoled Display កញ្ចក់កោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2376 x 1080 FHD+ / 90Hz high refresh rate

- ប្រើបន្ទះឈីប Qualcomm Snapdragon 765G

- CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

- មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 256GB

- មានថ្មទំហំធំ 4315 mAh / Flashcharge 2.0 (33W)សាកថ្មពី 0 ទៅ 58% ប្រើរយៈពេលត្រឹមតែ 30mn

- ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10.5

- មានកាមេរ៉ាមុខទំហំ 32MP,  កាមេរ៉ាក្រោយបួនគ្រាប់ : 48MP(Gimbal Min Camera) + 13MP(Portrait lens) + 8MP(Wide angle/Macro) + 8MP(60x Super zoom)

- មានមុខងារ Face Unlock(ស្កេនមុខ)​ + In-Display Fingerprint Scanning(ស្កេនក្រយៅដៃលើអេក្រង់)

- អាចប្រើស៊ីមកាតបានពីរ

* សម្រាប់ស្មាតហ្វូន vivo X50 ត្រូវបានបើកប្រកាស់មកជាមួយនឹងកញ្ចប់តម្លៃ $559 មានមុខងារពិសេសៗដូចជា៖

- អេក្រង់រាបស្មើរ ទំហំ 6.56 អ៊ីញ Amoled Display កញ្ចក់រាង 2.5D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2376 x 1080 FHD+ / 90Hz high refresh rate

- ប្រើបន្ទះឈីប Qualcomm Snapdragon 730

- CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

- មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB

- មានថ្មទំហំធំ 4200 mAh / Flashcharge 2.0 (33W)សាកថ្មពី 0 ទៅ 58% ប្រើរយៈពេលត្រឹមតែ 30mn . ដំណើរការដោយ Android 10.5 និងស្បែក Interface ប្រភេទ Funtouch OS 10

- មានកាមេរ៉ាមុខទំហំ 32MP, កាមេរ៉ាក្រោយបួនគ្រាប់ : 48MP(Super flagship Min Camera) + 13MP(20x super zoom Portrait lens)​ + 8MP(Wide angle) + 5MP(Super Macro lens)

- មានមុខងារ Face Unlock+In-Display Fingerprint Scanning

- អាចប្រើស៊ីមបានពីរ

កាសប្លូធូឥតខ្សែ vivo TWS Neo
កាសប្លូធូឥតខ្សែ vivo TWS Neo

* សម្រាប់កាសប្លូធូឥតខ្សែ vivo TWS Neo ត្រូវបានប្រកាសមកជាមួយនឹងកញ្ចប់តម្លៃ $79 មានមុខងារពិសេសដូចជា៖

- មានជម្រើសពីរពណ៌ : Moonlight White(ពណ៌ស) / Starry Blue(ពណ៌ខៀវ)

- ទំងន់ទាំងមូល​ : 45.7g កាសស្តាប់ត្រចៀកតែម្ខាង:4.7g

- Status Light មាន​ ១ក្នុងប្រអប់

- ថាមពលថ្មក្នុងកាស 25mAh

- រយៈពេលស្ដាប់ស្ដាប់ 4.5h ស្ដាប់សរុប 22.5h

- charging case ថាមពលថ្ម 400mAh

- ឆ្នាំងសាក Type-C

- ប្រភេទកាសHalf in-ear

- គុណភាពសំឡេង apt-X Adaptive/AAC/SBC

- មីក្រូហ្វូន Dual

- Phone Calls បានទាំងពី Earphones Supported

- មិនជ្រាបធូលីនិងទឹក IP54

- ប៊្លូធូស 5.2

កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
កម្មវិធីសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី vivo X50 Series
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T