ចង់ដឹងអត់ថា តារាសម្តែងថៃប្រុសស្រី ៣រូបនេះ លួចនិយាយដើមពីតារាសម្តែងរៀមច្បងណា ហើយនិយាយអ្វីខ្លះ?

//s5.kh1.co/11/112ce8a8d56f1fe86500f4135f3e067693db1efc.gif
នារី

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងថៃប្រុសស្រី ៣រូបលួចនិយាយដើមពីតារាសម្តែងរៀមច្បង

ថៃ៖ នៅក្នុងកិច្ចសម្ភាសជាមួយតារាសម្តែងប្រុសស្រី 3រូបដូចជា លោក Mario Maurer, កញ្ញា Janie Thienphosuwan និងកញ្ញា Aum Patchrapa បាននិយាយអ្វីខ្លះពីតារាសម្តែងរៀមច្បងខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក Mario Maurer

លោក Mario Maurer បាននិយាយថា លោកពិតជាកោតសរសើរដល់តារាសម្តែងរៀមច្បងគឺលោក Ananda Everingham ខ្លាំងមែនទែន ព្រោះគាត់ជាបុរសដែលមានមន្តស្នេហ៍ ការនិយាយស្តីប្រកបដោយភាពថ្នៃថ្នូរ ហើយការរស់នៅរបស់គាត់គឺមានលក្ខណៈសាមញ្ញបំផុត។

លោក Mario Maurer
លោក Mario Maurer
លោក Ananda Everingham និង លោក Mario Maurer
លោក Ananda Everingham និង លោក Mario Maurer

2. កញ្ញា Janie Thienphosuwan

ចំណែកឯ កញ្ញា Janie បានបង្ហើបថា ចំពោះនាងពិតជាកោតសរសើរដល់រៀមច្បងគឺអ្នកនាង Anne Thongprasom ព្រោះ Anne Thongprasom ពិតជាដាក់អារម្មណ៍ និងសម្តែងបានយ៉ាងល្អខ្លាំងនៅក្នុងសាច់រឿងនីមួយៗ។ គួរបញ្ជាក់ផងដែរថា ក្នុងរឿងដំបូងដែល Janie បានសម្តែង នាងក៏បានដើរតួជាប្អូនស្រីរបស់អ្នកនាង Anne ផងដែរ។

កញ្ញា Janie Thienphosuwan
កញ្ញា Janie Thienphosuwan
Anne Thongprasom
Anne Thongprasom

៣. កញ្ញា Aum Patchrapa

ដោយឡែក កញ្ញា Aum Patchrapa វិញ បាននិយាយថា នាងពិតជាកោតសរសើរចំពោះតារាសម្តែងរៀមច្បងគឺ Mew Lalita និង Masha Vadhanapanich

កញ្ញា Aum Patchrapa
កញ្ញា Aum Patchrapa
Mew Lalita
Mew Lalita
Masha Vadhanapanich
Masha Vadhanapanich
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T