Pectchdam អាចយកឈ្នះ Rodtang កែប្រែប្រវត្តិសាស្រ្តរបស់ខ្លួនបានទេ ក្នុងជំនួបនៅសង្វៀន ONE ចុងខែកក្កដានេះ

//s5.kh1.co/e7/e738435c3bfc83d9d7fda736f5c3037d658b9502.jpg
កីទ្បា

 ១០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លំដាប់ប៉ះលំដាប់ហើយ ចង់ដឹងអ្នកណាទៅអាចដណ្តើមយកជ័យជម្នះ

បរទេស៖ ក្រោយផ្អាករៀបចំការប្រកួត របស់កម្មវិធី ONE អស់រយះពេលជាយូរ នៅថ្ងៃទី៣១ ចុងខែកក្កដានេះសង្វៀន ONE បានត្រលប់មកវិញហើយនឹងប្រព្រឹត្តិទៅនាទីក្រុងបាងកក ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pectchdam និង​ Rodtang
Pectchdam និង​ Rodtang

 Pectchdam នឹងត្រូវប្រកួតជាមួយកីឡាកររួមជាតិ Rodtang ដែលអ្នកទាំងពីរសុទ្ធតែជាកីឡាករលំដាប់កំពូលនៅប្រទេសថៃ។ កីឡាករទាំងពីរសុទ្ធតែធ្លាប់ជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោករបស់ ONE តែកាលពីឆ្នាំកន្លងទៅ Pectchdam បានបាត់បង់ខ្សែក្រវ៉ាត់របស់ខ្លួន ក្រោយសន្លប់ក្រោមថ្វីដៃកីឡាករហូឡង់។

Ilias Ennahachi ផ្តួល Pectchdam ដណ្តើមបាខ្សែក្រវ៉ាត់
Ilias Ennahachi ផ្តួល Pectchdam ដណ្តើមបាខ្សែក្រវ៉ាត់

ក្រឡេកទៅមើលកីឡាករមុខដែក Rodtang ពុំទាន់មានអ្នកណាអាចផ្តួលគេបាននៅឡើយទេនៅ ONE។ កីឡាករទាំង២ក៏ធ្លាប់ប្រកួតគ្នានៅសង្វៀន Muay Thai ២ដងរួចមកហើយដែរ ចំណែកឯលទ្ធផល Rodtang ឈ្នះទាំងពីរប្រកួត។

ការប៉ះគ្នារបស់អ្នកទាំងពីរនៅសង្វៀន Muay Thai
ការប៉ះគ្នារបស់អ្នកទាំងពីរនៅសង្វៀន Muay Thai

នៅថ្ងៃទី៣១ នាពេលខាងមុខនេះ Pectchdam អាចកែប្រែប្រវត្តិសាស្រ្តខ្លួនបានដែរឬទេ អ្នកទាំងពីរត្រូវបានគេស្គាល់ថា ម្នាក់ពូកែវ៉ៃដៃ និងម្នាក់ទៀតពូកែទាត់ ហើយនឹងធ្វើឲ្យកក្រើកយ៉ាងណានៅសង្វៀន ONE៕

ទស្សនាវីដេអូការប្រកួតមុនៗរបស់អ្នកទាំងពីរ មុនប៉ះគ្នាខាងមុខនេះ៖

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T