មានរឿងអ្វីនឹង! អ្នកលេងលើសង្វៀន UFC ម្នាក់បានវាយបុរសម្នាក់ទៀតឲ្យសន្លប់ក្នុងភោជនីយដ្ឋានមួយកន្លែង (មានវីដេអូ)

//s5.kh1.co/ef/efdb8abcf31f5c845d754dd87eff02d2b67e8ee8.jpg
កីទ្បា

 ១០-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការទាស់ទែងគ្នា ក្នុងភោជនីយដ្ឋានមួយកន្លែង ឈានដល់ប្រើហិង្សាទៅលើបុរសវ័យចំណាស់ម្នាក់

បរទេស៖ វីដេអូមិនគួរឲ្យយកតម្រាប់តាមមួយ បានបែកធ្លាយកាលពីពេលថ្មីៗ ដោយតារាប្រចាំស្ថាប័ន UFC កីឡាករ Mike Perry បានដាល់បុរសវ័យចំណាស់ម្នាក់ នៅខាងក្រៅភោជនីយដ្ឋានមួយក្នុងរដ្ឋ Texas។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mike Perry
កីឡាករ Mike Perry

បើតាមរបាយការណ៍របស់ប៉ូលីសបានអះអាងថា បុរសនោះបានសន្លប់បាត់ស្មារតី បន្ទាប់ពីត្រូវបានវាយដោយ Perry ក្រោយមានជម្លោះពាក្យសម្ដីដ៏ក្តៅគគុក។ ហេតុការណ៍នេះបានកើតឡើងនៅតុលេខ៨២ ភោជនីយដ្ឋាន Lubbock ប្រហែលម៉ោង១០កន្លះ យប់ថ្ងៃអង្គារកន្លងទៅ។

Perry ពាក់អាវពណ៌ខ្មៅ
Perry ពាក់អាវពណ៌ខ្មៅ

នៅក្នុងវីដេអូ Perry ដែលជាកីឡាករ UFC ធ្លាប់ប្រកួតដល់ទៅ២០ដង ឈ្នះ១៤ដង ត្រូវបានគេសុំឲ្យចាកចេញពីកន្លែងអង្គុយញ៉ាំអី បន្ទាប់ពីមានជម្លោះជាមួយអ្នករួមតុជាមួយគាត់។ ក្រោយមក Perry ក៏មានប្រតិកម្មយ៉ាងខ្លាំង រួចបានដាល់អ្នកបម្រើនោះចំភ្នែក មុននារីម្នាក់ទៀតដែលសន្មតថាជាសង្សារគាត់ នាំគាត់ចេញពីទីនោះ។

Mike Perry និង​សង្សាររបស់គាត់
Mike Perry និង​សង្សាររបស់គាត់

យ៉ាងណាមិញ មុនពេលចាកចេញ ក៏មានការសួរនាំពីសំណាក់បុរសវ័យចំណាស់ម្នាក់ បន្ទាប់មក Perry ក៏បានវាយបុរសនោះ សន្លប់ស្ដូកស្ដឹងម្នាក់ទៀត ក្រោយកើតហេតុគេក៏បាននាំបុរសរងគ្រោះទៅមន្ទីរពេទ្យ ប៉ូលីសក៏បានមកដល់ ហើយក៏បានសរសេរសំណុំរឿងនេះ ប៉ុន្តែគេមិនបានឃើញមានការឃាត់ខ្លួន Perry នៅឡើយទេ។

កីឡាករ Mike Perry
កីឡាករ Mike Perry

យ៉ាងណាក្ដី ជុំវិញ​បញ្ហាទំនាស់នេះ Perry បានបកស្រាយទៅខាងប៉ូលីសយ៉ាងដូច្នេះថា៖ " មកពីគេនាំគ្នាយកដៃមកចាប់ខ្ញុំ អំឡុងពេលខ្ញុំព្យាយាមចាកចេញពីទីនោះ "។ 

វីដេអូបង្កហិង្សា របស់ Mike Perry៖

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T