Game Streamer ម្នាក់នេះ សម្រេចបញ្ចប់ជីវិត ព្រោះជំងឺបាក់ទឹកចិត្ត បង្ហោះសារចុងក្រោយថា...

//s5.kh1.co/3b/3ba7533de7725ac6306e49764143ad9b5b7f0f76.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មាននារីជាជនជាតិកាណាដា កាត់វៀតណាមម្នាក់ ឈ្មោះ Ohlana បានទទួលមរណភាពពី ការធ្វើអត្តឃាត ។

បរទេស៖ ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចលឺពត៌មានមកថា មាននារីជាជនជាតិកាណាដា កាត់វៀតណាមម្នាក់ ឈ្មោះ Ohlana វ័យ២៦ឆ្នាំ បានទទួលមរណភាពពី ការធ្វើអត្តឃាត កាលពីប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Ohlana ត្រូវបានគេស្គាល់ថា ជាស្រីស្អាតឡាយហ្គេម Streamer ដ៏ល្បីល្បាញម្នាក់មាន CS:GO និង Valorant ដែលមានអ្នកតាមដាន ក៏ដូចជាហ្វេនចាំតាមដានចុចFollow រាប់សែននាក់ឯណោះ ដែលជាហេតុដំណឹងមរណភាពបស់នាង បន្សល់ភាពសោកសៅ ដល់អ្នករាល់គ្នាយ៉ាងខ្លាំង។

គួររំលឹកថា មុនពេល ស្រីស្អាតរូបនេះ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ គេឃើញរូបនាង បានបង្ហោះសារថា «ជំពូកបន្ទាប់» ដែលអត្ថន័យសារទាំងមូល ចង់សរសេររៀបរាប់ពី ទុក្ខលំបាកក្នុងជីវិត ព្រមទាំងដំណើរ និងរឿងរ៉ាវជាច្រើន ដែលនាងបានឆ្លងកាត់ អានទៅហាក់ដូចជា អាចដឹងថា Ohlana កំពុងបាក់ទឹកចិត្តយ៉ាងខ្លាំង។

ក្រោយពីឃើញសារចម្លែកៗ របស់ Ohlana ក៏មានហ្វេនៗមានការងឿងឆ្ងល់ ព្រមទាំងមានអ្នកចូលមកបញ្ចេញមតិលើកទឹកចិត្តផងដែរ ប៉ុន្តែ ទីបំផុត នៅតែមិនអាចឃាត់ឃាំង Ohlana ពីសេចក្ដីស្លាប់នោះដែរ៕

Ohlana 
Ohlana 
Ohlana 
Ohlana 
Ohlana 
Ohlana 
សារដែល Ohlana បង្ហោះ
សារដែល Ohlana បង្ហោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T