ភ្នំពេញ៖ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់អតិថិជន ដែលប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទដៃ ធនាគារ ABA ដាក់ឲ្យដំណើរការជាផ្លូវការ នូវសេវាផ្ញើប្រាក់ក្រៅប្រទេសភ្លាមៗតាម Ria នៅក្នុងកម្មវិធី ABA Mobile ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ សេវាកម្មនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ញើប្រាក់ក្រៅប្រទេសទូទាំងពិភពលោក គ្រប់ពេលវេលា ដោយគ្រាន់តែប្រើទូរស័ព្ទរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេវាផ្ញើប្រាក់ក្រៅប្រទេសតាម Ria ក្នុងកម្មវិធី ABA Mobile គាំទ្រការផ្ញើប្រាក់ក្រៅប្រទេសភ្លាមៗ ដែលមានកម្រៃសេវាសមរម្យបំផុត ទៅកាន់ប្រទេសជាង ១៥០ នៅទូទាំងពិភពលោក រួមមាន សហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង ចិន ម៉ាឡេស៊ី ឥណ្ឌា ថៃ ឥណ្ឌូនេស៊ី អូស្រ្តាលី ហ្វីលីពីន វៀតណាម និងសិង្ហបុរី។

លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិនៃធនាគារ ABA មានប្រសាសន៍ថា៖
« ថ្ងៃនេះ យើងធ្វើឲ្យកម្មវិធី ABA Mobile កាន់តែមានប្រយោជន៍សម្រាប់អតិថិជនរបស់យើង តាមរយៈការដាក់ឲ្យដំណើរការសេវាផ្ញើប្រាក់ក្រៅប្រទេសភ្លាមៗតាម Ria។ ការធ្វើឲ្យកាន់តែប្រសើរឡើងនេះមានន័យថា អតិថិជនរបស់យើងមិនចាំបាច់អញ្ជើញមកកាន់សាខាធនាគារ និងកាន់តែងាយស្រួលក្នុងការផ្ទេរប្រាក់នៅពេលណាក៏បាន និងកន្លែងណាក៏បានដែរ។ ដោយមានសេវាផ្ញើប្រាក់ក្រៅប្រទេសតាម Ria នៅក្នុងកម្មវិធី ABA Mobile លោកអ្នកអាចគាំទ្រមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកដែលរស់នៅក្រៅប្រទេស និងអនុញ្ញាតឲ្យពួកគេទទួលប្រាក់ផ្ទាល់នៅក្នុងគណនីធនាគាររបស់ពួកគេ ឬក៏នៅតាមភ្នាក់ងារផ្ទេរប្រាក់បានតែប៉ុន្មាននាទីប៉ុណ្ណោះ»។
ដើម្បីផ្ញើប្រាក់ក្រៅប្រទេសតាម Ria ក្នុងកម្មវិធី ABA Mobile សូមអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
១. បើកកម្មវិធី ABA Mobile
២. ចូលទៅ “ផ្ទេរប្រាក់” អូសចុះក្រោមទៅរក ផ្ទេរប្រាក់ក្រៅប្រទេសតាម Ria ហើយចុចលើ “ផ្ញើប្រាក់”
៣. បញ្ចូលព័ត៌មានអំពីអ្នកទទួល និងចំនួនទឹកប្រាក់ត្រូវផ្ញើ1
៤. បញ្ជាក់ប្រតិបត្តិការជាមួយលេខសម្ងាត់ (PIN) កម្មវិធី ABA Mobile។
1 លោកអ្នកអាចបង្កើតគំរូសម្រាប់ការផ្ញើប្រាក់លើកក្រោយទៅអ្នកទទួលដដែលនេះ ដោយអូសប៊ូតុង “បង្កើតគំរូ” ។
សម្រាប់ព័ត៌មានបន្ថែម អំពីសេវាផ្ទេរប្រាក់ក្រៅប្រទេសតាមទូរស័ព្ទតាម Ria ក្នុងកម្មវិធី ABA Mobile សូមចូលទៅកាន់គេហទំព័របស់ធនាគារ ABA ឬចុចនៅត្រង់នេះ https://www.ababank.com/km/ria-mobile-transfers/ ៕