រឿងចាស់​មិន​ទាន់​ចប់​ផង! ពេល​នេះ​ Han Seo Hee ​ត្រូវ​សមត្ថកិច្ច​​រក​ឃើញ​​សារ​ជាតិ​ញៀន​ក្នុង​​ខ្លួន​​ម្តង​​ទៀត​​​ហើយ​

//s5.kh1.co/e1/e13b27cecababfaefdb17aba4682d1f64fbc8557.jpg
នារី

 ១០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Han Seo Hee ត្រូវបានគេរកឃើញសារជាតិញៀនទៀតហើយ នៅក្នុងការត្រួតពិនិត្យទឹកនោមរបស់នាង ខណៈ ពេលដែល​នាងកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីសនៅឡើយ

Han Seo Hee ត្រូវបានគេរកឃើញសារជាតិញៀនទៀតហើយ នៅក្នុងការត្រួតពិនិត្យទឹកនោមរបស់នាង ខណៈ ពេលដែលនាងកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីសនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភព៖hxxsxxhee/Instagram
ប្រភព៖hxxsxxhee/Instagram

យោងតាមការរាយការណ៍របស់សារព័ត៌មាន Etoday តារាស្រីម្នាក់នេះកំពុងតែត្រូវគេស៊ើបអង្កេតពីបទមិនគោរព ច្បាប់របស់ Psychoactive Drug Administration Law។ បើតាមសម្តីភ្នាក់ងារម្នាក់ការិយាល័យសម្រាប់ស៊ើប អង្កេតជនដែលត្រូវព្យួរឈ្មោះទុក នៅក្នុងក្រសួងមហាផ្ទៃ បានធ្វើការពិនិត្យទឹកនោមដោយមិនប្រាប់ទុកជាមុន ទៅលើ Han Seo Hee ្កាលពីថ្ងៃទី ៨ ខែ កក្កដា ហើយក៏ត្រូវរកឃើញថាមានសារជាតិញៀននៅក្នុងនោះផងដែរ។

hxxsxxhee/Instagram
hxxsxxhee/Instagram

គួររម្លឹកផងដែរថា តារាស្រីម្នាក់នេះធ្លាប់ត្រូវកាត់ក្តី​ឳ្យព្យួរឈ្មោះរយៈពេល៤ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ ២០១៧ ពីបទប្រើ ប្រាស់ marijuana និងត្រូវជាប់គុកបីឆ្នាំប្រសិនបើនាងមិនគោរពច្បាប់នៃការព្យួរឈ្មោះនោះទេ។

ស្របទៅតាមការ យល់ព្រមរបស់ភាគីទាំងសងខាង ការិយាល័យស៊ើបអង្កេតជនព្យួរឈ្មោះ គឺមានសិទ្ធិធ្វើការត្រួត ពិនិត្យទឹកនោមរបស់នាង មួយខែម្ដង ហើយនៅលើកនេះការត្រួតពិនិត្យក៏រកឃើញថាមានសារជាតិញៀន។ខណៈពេលដែលនាងបាន បំពានច្បាប់បែបនេះ ការស៊ើបអង្កេតត្រូវធ្វើសារជាថ្មីឡើងវិញ ហើយលទ្ធផលដែលអាក្រក់ បំផុតនោះ គឺការដែលនាង អាចនឹងប្រឈមមុខនឹងការជាប់គុកបាន។

គួរបញ្ជាក់បន្ថែមផងដែរថា នៅពេលនេះ Han Seo Hee បានត្រូវគេស៊ើបអង្កេតទាក់ទឹងនឹងរឿងក្តីគ្រឿងញៀន របស់ B.I ហើយកាលពីឆ្នាំ ២០១៧ នាងក៏ធ្លាប់ជាប់ពាក់ព័ន្ធនឹងការប្រើ marijuana ជាមួយនឹង T.O.P. ដែល ជាសមាជិករបស់ក្រុម BIGBANG ផងដែរ។

សូមចៀសឳ្យឆ្ងាយការប្រើគ្រឿងញៀន អ្នកមិនគួរយកជីវិតរបស់ខ្លួនទៅពាក់ព័ន្ធនឹងវានោះទេ ព្រោះវាមិនត្រឹមតែជាការ ល្មើសនឹងច្បាប់ តែវានឹងបំផ្លាញទាំងអ្នក និងអ្នកជុំវិញខ្លួនរបស់អ្នកទៀតផង៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T