ខូចម៉្លេះ Justin មានប្រពន្ធហើយ នៅមិនសុខ លួចផ្ញើរសារទៅ Selena ទៀត?

//s5.kh1.co/75/758b5c6c2ef06e68c846050281a1b513507bf3ab.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទម្លាយពាក្យចចាមរ៉ាមថាតារាចម្រៀង Justin Bieber នៅតែបន្តផ្ញើសារជជែកគ្នាជាមួយ Selena Gomezតាមរយៈបណ្តាញសង្គមជាមួយគ្នា​ជានិច្ច ដោយលាក់មិនឲ្យប្រពន្ធ Hailey Bieberដឹងឡើង។

បរទេស៖ យោងតាមកាសែតបរទេសមួយ បានទម្លាយអំពីពាក្យចចាមអារ៉ាមថា តារាចម្រៀង Justin Bieber នៅតែបន្តផ្ញើរសារជជែកគ្នាជាមួយ Selena Gomez តាមរយៈបណ្តាញសង្គមជាមួយគ្នា​ជានិច្ច ដោយលាក់មិនឲ្យប្រពន្ធ Hailey Bieber ដឹងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្រោយពីពាក្យចចាមអារ៉ាមទាំងនេះ បានផ្ទុះឡើងរួចមក ក៏មានសារព័ត៍មានបរទេស បានចេញមុខមកទម្លាយការពិតថារឿងនេះ មិនពិតប្រាកដនោះ ដោយតារាប្រុសរូបនេះ បានរក្សាភាពស្ងៀមស្ងាត់ និងរស់នៅជាមួយប្រពន្ធយ៉ាងមានសេចក្តីសុខនិង រូបគេមិនបានទាក់ទងជាមួយអតីតសង្សារចាស់ Selena Gomez ទៀតឡើយ។

ក្រោយពីឃើញការបកស្រាយច្បាស់ៗ ដូច្នេះរួចមក ហ្វេនមួយចំនួន ក៏បានសម្តែងភាពរីករាយសប្បាយត្រេកអរផងដែរ ដែលឃើញអាយដល ពួកគេមិនបានត្រលប់ទៅរកសង្សារចាស់គេវិញ ឯហ្វេនខ្លះវិញ ក៏បានសម្តែងការសោកស្តាយដែលសង្សារចាស់មួយគូនេះ មិនអាចត្រលប់រកគ្នាវិញបានផងដែរ។

គួររម្លឹកដែរថា Justin Bieber បានរៀបការជាមួយ Hailey Bieber នៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីបែកបាក់ជាមួយ Selena Gomez ដែលបានស្រលាញ់ប្រហែល ៨ឆ្នាំរួចមក៕

សូមចូលមើលរូបភាពខាងក្រោម៖

Justin Bieber
Justin Bieber
Hailey Bieber
Hailey Bieber
Selena Gomez
Selena Gomez
Justin Bieber Hailey Bieber
Justin Bieber Hailey Bieber
Justin Bieber Hailey Bieber
Justin Bieber Hailey Bieber
Justin Bieberនិង Selena Gomez
Justin Bieberនិង Selena Gomez
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T