ស្ទាយ៍លេងខ្លួន បែបស្រ្តីពរពោះ របស់តូតា ថាមិនទាក់ភ្នែកមិនបាន

//s5.kh1.co/08/08dda97b4a210554d123dafaf068c0561acf6793.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

តូតា ទោះបីជា មានកូនក្នុងពោះ ក៏សម្រស់របស់អ្នកនាង នៅតែស្រស់ស្អាត ទាក់ភ្នែកដដែល ជាពិសេស ជាការចេះរៀបចំ សម្លៀកបំពាក់ យ៉ាងសមសួនរបស់អ្នកនាង។

ភ្នំពេញ៖ ជារឿងមួយដ៏ចាប់អារម្មណ៍មួយ ពីតារាសម្តែងស្រី អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា ដែលបង្ហាញរូបថតពរពោះ ខណៈលាក់តាំងឡើងជិត រហូតទាល់តែពោះធំខ្លាំង បានទម្លាយទៅវិញ ព្រោះថា កន្លងមក តារាភាគច្រើន តែងតែបង្ហាញ តាំងពីមានដំបូងមកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ តូតា ត្រូវបានស្វាមី ថ្នមខ្លួនយ៉ាងខ្លាំង មិនឲ្យធ្វើការធ្ងន់នោះទេ គឺនាំតែនាង ដើរលេងកម្សាន្ត តាមទីជិតទីឆ្ងាយ លំហែខួរក្បាលជាមួយគ្នា ដើម្បីឲ្យកូនក្នុងពោះ មានតែស្នាមញញឹម និងមានសុខភាព​រឹងមាំល្អ ខណៈអ្នកម្តាយ មានតែរឿងសប្បាយចិត្ត។

ជាពិសេស បើងាកមើលពីស្ទាយ៍តែងខ្លួនរបស់ តារាស្រីរូបនេះ នៅតែទាន់សម័យ បើទោះបីជា ពរពោះក៏ដោយ ព្រោះនាងនៅតែ អាចលេងខ្លួនបាន តាមស្រ្តីមានទម្ងន់ យ៉ាងស្រស់ស្អាតដដែល ហើយមុខមាត់របស់នាង ក៏មិនបានផ្លាស់ប្តូរ ឬប្រែប្រួលរូបរាងនោះដែរ គឺនៅតែ មានការទាក់ទាញដដែល។

ដូច្នេះសុភាពនារីៗ ដែលកំពុងតែពរពោះ អាចមើលស្ទាយ៍ លើការស្លៀកពាក់ តាមតូតាបានផងដែរ ព្រោះថា ស្រស់ស្អាត និងសាកសមខ្លាំងណាស់ ក្នុងអំឡុងពេលមានផ្ទៃពោះបែបនេះ សុទ្ធតែជាឈុតរលុងៗ មិនតឹងណែន ពិបាកដកដង្ហើមនោះទេ៕

តោះមើលស្ទាយ៍លេងខ្លួន ក្នុងឈុតសម្លៀកបំពាក់ របស់អ្នកមានផ្ទៃពោះ ដូចជាតូតាទាំងអស់គ្នា៖

តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
ម៉ាក សែនសូនីតា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T