រឿងថ្មីរបស់ Push និង Mai Davika កំពុងឈរនៅចំណាត់ថ្នាក់លេខ១ នៅលើបណ្តាញសង្គម Twitter ក្នុងប្រទេសថៃ

//s5.kh1.co/2d/2d9bfb5582d0d85f3bd8da19ec13c33e2d689962.gif
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Jangwa Huajai Nai Saat កំពុងមានចំណាត់ថ្នាក់លេខ ១ លើបណ្តាញសង្គម Twitter

ថៃ៖ រឿងភាគថៃដែលមានចំណងជើងថា “Jangwa Huajai Nai Saat” បើបកជាភាសាខ្មែរមានចំណងជើងថា “ អ្នកគឺជាបេះដូងខ្ញុំ” របស់ទូរទស្សន៍បុសិ៍ PPTV កំពុងឈរនៅលំដាប់ថ្នាក់លេខ១ នៅលើបណ្តាញសង្គម Twitter របស់ប្រទេសថៃ។ នៅក្នុងរឿងភាគនេះមានការចូលរួមសម្តែងដោយ Dj Push Puttichai និងកញ្ញា Mai Davika ដែលគ្រោងចេញក្នុងពេលឆាប់ៗនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ទោះបីជារឿងភាគនេះមិនមានការចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍ក៏ដោយ ប៉ុន្តែសន្ទុះ និងការគាំទ្រពីសំណាក់ទស្សនិកជនច្រើនខ្លាំងមែនទែន។

នៅក្នុងថ្ងៃនេះ Dj Push បានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹកទាក់ទងពីរឿងភាគមួយនេះ ហើយនៅក្នុងរូបថតប៉ុន្មានសន្លឹកនេះផងដែរ សង្កេតឃើញថា Dj Push និងកញ្ញា Mai Davika  ពិតជាមានរូបស្រស់សង្ហា និងស្រស់ស្អាតខ្លាំងមែន។ ដោយឡែកនៅក្នុងរូបថតនោះក៏សង្កេតឃើញមានវត្តមានរបស់លោក Jackie Jackrin ដែលជាសមាជិកក្រុមចម្រៀងប្រុស ‘TRINITY’ ដ៏មានប្រជាប្រិយភាពផងដែរ៕

Dj Push Puttichai , Mai Davika និង Jackie Jackrin
Dj Push Puttichai , Mai Davika និង Jackie Jackrin
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T