មិនធម្មតា! ក្រោយពីបានក្លាយជាថៅកែវ័យក្មេង ប្រ៊េនតែគុជល្បី ស៊ីន យូប៊ីន ក៏ក្លាយទៅជាម្ចាស់ប្រ៊េន សាប៊ូកក់សក់ថ្មី មានគុណភាព SUPPLE​​ !

//s5.kh1.co/54/54b8317eb2f8db72f8999c1dd38fa47cff051155.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាសម្តែងស្រី ​កញ្ញា ​ស៊ីន ​យូប៊ីន ​ដែលល្បីល្បាញថា ជាតារាសម្តែងស្រី ដែលទទួលបានស្រលាញ់គាំទ្រខ្លាំង ពីអ្នកគាំទ្រស្ទើរគ្រប់ស្រទាប់យុវវ័យ ត្រូវបានគេដឹងថា មួយរយៈនេះកញ្ញាមានភាពជោគជ័យផ្ទួនៗតែម្តង ទាំងការងារសិល្បៈ និងមុខជំនួញ ដោយបានប្រកាសបើកហាងថ្មីក្លាយជាថៅកែប្រ៊េនតែគុជលំដាប់ ​Premium ដែលទទួលបានការគាំទ្រជាខ្លាំង ទោះជាទើបតែបើកដំណើរការក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាន់តែធ្វើឱ្យអ្នកគាំទ្រនឹកស្មានមិនដល់ទៀតនោះ កាលពីថ្ងៃទី ​៧ ​ខែកក្កដា ​ឆ្នាំ ​២០២០ នេះ នៅឯសណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែល  ភូគីត្រា ១  កញ្ញា ​ស៊ីន ​យូប៊ីន ​បានធ្វើឱ្យបណ្តាអ្នកគាំទ្រ និងអ្នកសារព័ត៌មានមានការភ្ញាក់ផ្អើលជាថ្មី ក្រោយកញ្ញា បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសជាផ្លូវការថា  កញ្ញា បានបើកមុខជំនួញថ្មីមួយទៀតហើយ ក្នុងនាមជាម្ចាស់ផលិតផល ដោយចាប់ដៃគូសហការ រវាងប្រ៊េន NACECA និង SHIN YUBIN សម្រេចបានជាផលិតផលសាប៊ូកក់សក់ថ្មី មានឈ្មោះថា SUPPLE  ។

អ្នកស្រី ទេព សក្តិលីនដា ជាអគ្គនាយិកាក្រុមហ៊ុន និងកញ្ញា ស៊ីន យូប៊ីន ដែលជាម្ចាស់ប្រ៊េន

នៅក្នុងកម្មវិធី សន្និសីទសារព័ត៌មាន នេះ កញ្ញា ​ស៊ីន ​យូប៊ីន បានឱ្យដឹងថា កញ្ញាសង្ឃឹម និងជឿជាក់ថា​ប្រ៊េនសាប៊ូកក់សក់នេះ នឹងទទួលបានការគាំទ្រ ​ព្រោះតែ SUPPLE SHAMPOO គឺជាផលិតផលរបស់ប្រទេសកូរ៉េ មានគុណភាពខ្ពស់ រូបមន្តមកពីអឺរ៉ុប​ដែលផ្សំចេញពី Collagen -Keratin -avocado និងប្រេងមានប្រយោជន៍ជាច្រើន ដែលល្អខ្លាំងសំរាប់សរសៃសក់ និងស្បែកក្បាល ដែលជួយឱ្យសក់ស្អាតដូចសរសៃសូត្រ ភ្លឺ រលោង មានទំងន់ និងជាអ្នកឯកទេសខាងសរសៃសក់ពិភពលោក ជួយដោះស្រាយរាល់បញ្ហាស្បែកក្បាលជាច្រើនដូចជា បញ្ហាជ្រុះសក់ សក់ឆេះ បែកចុង ព្រមទាំងជួយបណ្តុះសក់ និងការពារសក់សំពោងទៀតផង ។

https://s5.kh1.co/__image/w=650,h=433,q=100/c0/c04fd76188e7903eedf19c7756306a05407e753d.jpg
អ្នកស្រី ទេព សក្តិលីនដា ជាអគ្គនាយិកាក្រុមហ៊ុន និងកញ្ញា ស៊ីន យូប៊ីន ដែលជាម្ចាស់ប្រ៊េន
អ្នកស្រី ទេព សក្តិលីនដា ជាអគ្គនាយិកាក្រុមហ៊ុន និងកញ្ញា ស៊ីន យូប៊ីន ដែលជាម្ចាស់ប្រ៊េន

ការដែលនាំចូលផលិតផលនេះផងដែរ គឺកញ្ញា ស៊ីន ​យូប៊ីន បានសិក្សា និងពិសោធន៍យ៉ាងល្អិតល្អន់ថា ​នេះជាផលិតផលល្អ និងមានគុណភាពពិសេសសម្រាប់តំរូវការបញ្ហាសរសៃសក់របស់ ទីផ្សាប្រជាជនកម្ពុជាតែម្តង ហើយកញ្ញា មានសេចក្តីជឿទុកចិត្តលើផលិតផលប្រ៊េនមួយនេះ ដោយសារតែកញ្ញា ​ធ្លាប់ជាអតិថិជន និងអ្នកគាំទ្រផលិតផលរបស់ប្រ៊េនមួយនេះផ្ទាល់ ពិសេសប្រ៊េនមួយនេះ ក៏ទទួលបានកេរ្តិ៍ឈ្មោះល្បី និងលក់ដាច់ខ្លាំងកន្លងមកផងដែរ ដោយថែមទាំងមានតំណាងចែកចាយតូចធំទូទាំងប្រទេស សុទ្ធតែជាអ្នកជោគជ័យខ្លាំងដូចគ្នាទៅលើប្រ៊េនមួយនេះ។

សាប៊ូកក់សក់​ SUPPLE 
សាប៊ូកក់សក់​ SUPPLE 
សាប៊ូកក់សក់​ SUPPLE 
សាប៊ូកក់សក់​ SUPPLE 
សាប៊ូកក់សក់​ SUPPLE 
សាប៊ូកក់សក់​ SUPPLE 

គួរឱ្យដឹងផងដែរថា កម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរ ក៏បានបញ្ចប់ដោយការធ្វើពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) គ្នាទៅវិញទៅមក ក្នុងការនាំយកផលិតផល SUPPLE នេះ រវាង ក្រុមហ៊ុន NKY Trading Co.Ltd ដែលមាន អ្នកស្រី ទេព សក្តិលីនដា ជាអគ្គនាយិកាក្រុមហ៊ុន និងកញ្ញា ស៊ីន យូប៊ីន ដែលជាម្ចាស់ប្រ៊េនផ្ទាល់ ប្រកបដោយបរិយាកាសរីករាយ និងទទួលបានការអបអរជាខ្លាំងពីសំណាក់បណ្តាសារព័ត៌មាននានា និងអ្នកដែលចូលរួមយ៉ាងកុះករផងដែរ៕

ស៊ីន យូប៊ីន
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T