ភ្នំពេញ៖ អ្នកណាមិនស្គាល់ថា Fire Tiger គឺជាប្រេ៊នតែគុជ ដែលល្បីនឹងត្រូវបានទទួលស្គាល់រសជាតិថាឆ្ងាញ់កម្រិតលំដាប់ Premium ដែលប្រេ៊ននេះបាននាំចូលមកក្នុងប្រទេសកម្ពុជា តាមរយៈកញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្តែងល្បីឈ្មោះផង និងជាអ្នកជំនួញដ៏ជោគជ័យ ក្នុងការនាំប្រេ៊នតែគុជដ៏ពិសេសមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើទោះបីជាទើបតែបើកដំណើរការសាខាដំបូង ត្រឹមរយៈពេលមិនប៉ុន្មានខែក៏ពិតមែន តែប៊្រេនតែគុជដែលល្បីថាឆ្ងាញ់ជាប់មាត់គ្រប់គ្នានេះ ប្រមូលបានអ្នកគាំទ្រមកទទួលទានភ្លូកទឹកភ្លូកដី ទាំងការទៅកម្ម៉ង់នៅទីតាំងផ្ទាល់ និងតាមរយៈកម្មវិធីដឹកជញ្ជូនស្ទើរតែលក់មិនទាន់ទៀតផង។




ដោយសារតែឃើញសន្ទុះនៃអតិថិជន Fire Tiger កាន់តែមានការកើនឡើង ជាបន្តបន្ទាប់បែបនេះ Fire Tiger ក៏បានបើកដំណើរការសាខាថ្មីរបស់ខ្លួនមួយកន្លែងទៀតហើយ ដោយបានដាក់ឈ្មោះទីតាំងថ្មីនេះថា Snow Tiger ដើម្បីជាការអបអររដូវ Winter ឆ្នាំនេះ ក៏ដូចជាដើម្បីផ្លាស់ប្តូរបរិយាកាសថ្មីៗជូនដល់អតិថិជនរបស់ Fire tiger ជាពិសេសតែម្តង ។



សម្ពោធសាខាថ្មីនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ នេះ អតិថិជនដែលមកកម្ម៉ង់ដល់ទីតាំងថ្មីផ្ទាល់ នឹងទទួលបានការ បញ្ចុះតម្លៃរហូតដល់ ៥០% ជាមួយនឹង ភេសជ្ជៈរសជាតិថ្មីៗប្លែកច្រើនជាងមុនទៅទៀត។


កុំភ្លេចណា មកគាំទ្រសាខាថ្មីរបស់ Fire Tiger ដែលមានឈ្មោះថា Snow Tiger ចាប់ពីថ្ងៃទី ២៥ នេះតទៅ នៅក្នុង Boeung Snor Food Village ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ទល់មុខនឹងការិយាល័យលក់របស់ បុរីប៉េងហួត បឹងស្នោរ៕