វិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមាន ៩,៧%នៅឆ្នាំ២០២០ និងព្យាករថានឹងងើបឡើងវិញ ៣,៨% នៅឆ្នាំ២០២១ (ភាគ២)

//s5.kh1.co/ed/edcb3bed1531945aa25ac04eef6736345fe3ad06.jpg
Khmerhome

 ០៩-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=363,q=100/0e/0e6db0355443f94c73f65a92608fc8479ffe3ce2.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានប៉ាន់ស្មានថា​នឹងមានកំណើនអវិជ្ជមាន ៩,៧ភាគរយក្នុងឆ្នាំ២០២០ និងត្រូវបានព្យាករថាងើបឡើងវិញជាមួយនឹងអត្រា ៣,៨ភាគរយក្នុងឆ្នាំ២០២១។ កំណើនអវិជ្ជមានក្នុងឆ្នាំនេះ គឺដោយសារការរំពឹងទុកការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរជាតិ និងអន្តជាតិ ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។ បើតាមសេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញសាធារណៈ សម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ «ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» របស់ក្រសួងសេដ្ឋកិច្ច។

សេចក្ដីព្រាងច្បាប់ បានបន្តថា នៅឆ្នាំ២០២១ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថានឹងមានកំណើនវិជ្ជមានឡើងវិញ ប៉ុន្តែស្ថិតក្នុងកម្រិតទាបនៅឡើយទាំងទំហំ និងអត្រាកំណើនដោយសារការធ្លាក់ចុះលទ្ធភាពក្នុងការធ្វើដំណើរកម្សាន្ត ហើយវីស័យនេះអាចត្រូវការរយៈពេលពី ២ ទៅ៣ឆ្នាំ ដើម្បីអាចងើបឡើងវិញទៅរកទំហំដែលធ្លាប់មានមុនពេលវិបត្តិ។

ទន្ទឹមនេះ វិស័យទេចរណ៍នៅកម្ពុជាបន្តប្រឈមនឹងកង្វះខាតការធ្វើពិពិធកម្មគោលដៅ និងផលិតផលទេចរណ៍, ភាពមានកម្រិតនៃសេវាទេចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងស្ថាប័ន ព្រមទាំងការខាតបង់ចំណូល ដោយសារអវត្តមានឧស្សាហកម្ម និងសេវាកម្មគាំទ្រ។ បើតាមសេចក្ដីព្រាងច្បាប់របស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ «លើសពីនេះ កម្ពុជា នឹងប្រឈមការប្រគួតប្រជែងខ្ពស់ ដោយសារបណ្ដាប្រទេសដែលជាគោលដៅទេសចរណ៍ដទៃទៀត សុទ្ធតែមានវិធានការរៀងៗខ្លួនក្នុងការស្រូបយកភ្ញៀវទេសចរណ៍ បន្ទាប់ពីស្ថានភាពនៃវិបត្តិនេះបានស្រូស្រាល«។

ក្នុងន័យនេះ ដើម្បីបង្កើនទំនុកចិត្តសភ្ញៀវទេសចរ រាជរដ្ឋាភិបាលនឹងរៀបចំបទដ្ឋានសុវត្ថិភាពថ្មី និងវិធានការចាំបាច់ក្នុងអំឡុងពេល និងក្រោយបរិការណ៍ជំងឺកូវីដ-១៩។ ជាការបន្ថែមរបស់ក្រសួងពាណិជ្ជកម្ម ថា អាជ្ញាធរពាក់ព័ន្ធក៏ចាត់វិថានការក្នុងការរៀបចំឱ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយក្នុងតំបន់ទេសចរណ៍ ព្រមទាំងរៀបចំ និងដាក់ឱ្យអនុវត្តនូវផែនការរយៈពេលវែង ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

ដោយឡែក វិស័យដឹកជញ្ជូន និងគមនាគមន៍ ក៏បានព្យាករថាមានកំណើនថមថយគួរឱ្យកត់សម្គាល់មកក្នុងរង្វង់អត្រា ០,៤ភាគរយនៅឆ្នាំនេះ ប៉ុន្តែនឹងងើបឡើវិញនៅឆ្នាំ២០២១ ក្នុងអត្រាកំណើន ៥,៩ភាគរយ។ ជាការបន្តទៀតរនៅក្នុង សេចក្ដីព្រាងច្បាប់ ថា កំណើនទាបក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនូវកំណើនអវិជ្ជមាននៃវិស័យគាំទ្រដល់វិស័យនេះរួមមាន សំណង់, កាត់ដេរ និងសណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម។

ទោះជាយ៉ាងនេះក្ដី ការកើនឡើងខ្ពស់ នៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ជាពិសេសក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ និងជួយជំរុញដល់កំណើនក្នុងវិស័យគមនាគមន៍ និងប៉ះប៉ូវដល់ការធ្លាក់ចុះនៃវិស័យដឹកជញ្ជូន។ តាមការអះអាងរបស់ក្រសួងពាពិជ្ជកម្ម បន្ថែមទៀតថា ក្នុងឆ្នាំ២០២១ វិស័យនេះត្រូវបានរំពឹងថាងើបឡើងវិញ បន្ទាប់ពីសកម្មភា ពសេដ្ឋកិច្ចត្រឡប់រកភាពប្រក្រតី ហើយនិន្នាការកើនឡើវិញគមនាគមន៍ កាន់តែរីកចម្រើនជាមុនក្នុងរយៈពេលមធ្យម។

វិស័យដឹកជញ្ជូន និងគមនាគមន៍ ក៏ជួប្រទះនឹងបញ្ហាមួយចំនួនផងដែររួមមាន ភាពខ្សោយនៃព្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ខណៈដែលការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយនៃវិស័យនេះ មិនទាន់បានបញ្ជប់នៅឡើយ។ ជាមួយគ្នា ថ្លៃសេវាអ៊ីធឺណិតនៅមានកម្រិតខ្ពស់ ប្រៀបធៀបទៅនឹងប្រទេសកក្នុងតំបន់។

ជាមួយនឹងការងើបឡើវិញនូវកំណើនសេដ្ឋកិច្ច, អតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ២,៨ភាគរយក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកកើនឡើងនៃតម្រូវការ (demand shock) ម្ហូបអាហារ និងផលិតផលផ្សេងទៀតនៅលើទីផ្សារ ស្របពេលដែលការផ្គត់ផ្គង់ត្រូវបានរំពឹងថា នឹងថមថយ ខនៈដែលថ្លៃដឹកជញ្ជូនត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះ ទៅតាមនិន្នាការថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ក្នុងឆ្នាំ២០២១ អត្រានេះត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ៣,១ភាគរយ ដោយសារការរំពឹងទុកកើនឡើវិញបន្តិចមកវិញនូវថ្លៃប្រេងអន្តរជាតិ។

ស្របជាមួយគ្នានេះដែរ អត្រាបន្ដូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកត្រូវបានរំពឹងថានឹងស្ថិតក្នុងរង្វង់ ៤១០០រៀល ក្នុងមួយដុល្លារ ក្នុងឆ្នាំ២០២០ និង២០២១។

មុនពេលមានវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ រំពឹងថាមានកំណើន ៦,៥ភាគរយសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ការព្យាករនេះ បានគិតគូរៀចំក្នុងបរិបទដែលសេដ្ឋកិច្ចសកលមានកំណើនថមថយ និងការបន្តកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់មកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសហានិភ័យបៃការដក EBA ខណៈដែលវិស័យទ្រទ្រង់កំណើនផ្សេងៗទៀតនៅបន្តកំណើនល្អប្រសើធម្មតា។ យ៉ាងណាមិញ ក្នុងការិការណ៍បច្ចុប្បន្ន ស្ថាប័នអន្តរជាតិធំៗ បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចសកល និងកម្ពុជា៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T