Silva ស៊ុត free-kick អេមណាស់! យប់មិញ Man City លត់ Newcastle ម៉ាស្ពឹកមុខ

//s5.kh1.co/79/792346bde826ed7eacb0edef39c74fb93f06b197.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យប់មិញ Manchester City លត់ Newcastle ម៉ាស្ពឹកមុខដោយលទ្ធផល៥ទល់នឹង០

អង់គ្លេស៖ បន្ទាប់ពីចាញ់ក្លិប Southampton នៅប៉ុន្មានថ្ងៃមុននោះ ក្លិប Manchester City បានត្រឡប់មកវិញដោយលត់ក្លិប Newcastle United ងើបមុខមិនរួចដោយលទ្ធផល៥ទល់នឹង០កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Man City
ក្រុមកីឡាកររបស់ក្លិប Man City

ចាប់ផ្តើមការប្រកួតបាន១០នាទី កីឡាករ Gabriel Jesus រកបានគ្រាប់ដំបូងឲ្យ Man City ដែលជាគ្រាប់ទី១ របស់គេនៅក្នុង៩ប្រកួតចុងក្រោយនេះផងដែរ។ មិនបានប៉ុន្មានផងកីឡាករ Riyad Mahrez រកបានគ្រាប់ទី២ឲ្យ Man City នៅនាទីទី២១។

គ្រាប់បាល់របស់កីឡាករ Gabriel Jesus
គ្រាប់បាល់របស់កីឡាករ Gabriel Jesus
ក្រុមកីឡាកររបស់ក្លិប Man City
ក្រុមកីឡាកររបស់ក្លិប Man City

ចូលដល់តង់ទី២ Man City មិនបានសម្រាកក្នុងការរកគ្រាប់បាល់នោះទេ ដោយថែមឲ្យ Newcastle កាន់តែស្ពឹកមុខចំនួន៣គ្រាប់ទៀត ក្នុងនោះកីឡាករ Federico Fernandez របស់ Newcastle ស៊ុតចូលទីខ្លួនឯងនៅនាទីទី៥៨។ រំលងបានប៉ុន្មាននាទី កីឡាករ David Silva ស៊ុតបាល់ free-kick កោងចូលដាច់ចង្កេះអ្នកចាំទីនៅនាទីទី៦៥ មុនពេលដែល Gabriel Jesus បន្ថែមគ្រាប់ទី៥ឲ្យ Man City នៅនាទីទី៩០បូក១។

គ្រាប់បាល់ free-kick របស់កីឡាករ David Silva
គ្រាប់បាល់ free-kick របស់កីឡាករ David Silva

ដោយនៅសល់៤ប្រកួតទៀតទើបចប់រដូវកាល ក្លិប Man City កំពុងតែធានាចំណាត់ថ្នាក់លេខពីររបស់ខ្លួនដោយមាន៩ពិន្ទុលើក្រុមលេខ៣ Chelsea ។ ចំណែកឯក្លិប Newcastle បានធ្លាក់មកនៅលេខ១៣វិញ ដោយមាន៤៣ពិន្ទុស្មើនឹងក្រុមលេខ១២ Southampton ៕

ការប្រកួតរវាងក្លិប Man City និង Newcastle 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T