ចាំ ចាន់ ចរិយាអត់? បាត់មុខយូរ ចូលបម្រើខាងជួររដ្ឋាភិបាលទៀត

//s5.kh1.co/dc/dc13f3ab7662cdab863e8e5b154ed37592fc5d4f.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

អ្នកនាង ចាន់ ចរិយា​ ជាតារាសម្តែងជំនាន់មុន ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន ជាមួយនឹង ការសម្តែងក្នុងរឿងភាគ បទចម្រៀងពីដើមៗ។

ភ្នំពេញ៖ កាលពីមួយរយៈមុន មហាជនក៏មានភ្ញាក់ផ្អើល ជាមួយនឹង សម្រស់​ និងរូបរាងរបស់ តារាជើងចាស់ អ្នកនាង ចាន់ ចរិយា ដែលមានសាច់ទ្រលុកទ្រលន់ ស្ទើរតែមើលមិនស្គាល់ថាជានាងទៅហើយ ព្រោះខុសពីកាលមុនពេក ដែលរូបនាង មានរូបរាងស្គមស្តើង ដូចស្លឹកចេកតែប៉ុណ្ណោះ តែពេលនេះ ហាក់ដូចជា មនុស្ស២នាក់ផ្សេងគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អតីតតារាស្រីរូបនេះ ក៏មិនបានខ្វល់ខ្វាយ លើការផ្លាស់ប្តរ សម្ផស្ស និងរូបរាងនោះទេ ព្រោះថា អាយុរបស់អ្នកនាង ក៏កាន់តែចាស់ទៅមុខ ដូច្នេះការប្រែប្រួល គ្មានរឿងអីចម្លែកនោះទេ សម្រស់ក៏មិនអាចស្ថិតស្ថេរបាននោះដែរ។ 

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គឺអ្នកនាង ចាន់ ចរិយា បានចូលធ្វើការងារ ក្នុងជួររដ្ឋាភិបាល ផងដែរ ក្រោយផ្អាកពីវិស័យសិល្បៈ អស់មួយរយៈ ហើយក៏មិនដឹងថា តើអ្នកនាង បានចូលការងារនេះ តាំងពីពេលណានោះដែរ គ្រាន់តែបច្ចុប្បន្ន អ្នកនាង បន្តធ្វើការងារនេះ យ៉ាងសស្រាក់សស្រាំ និងតែងមានមុខ ប្រជុំការងារជាញឹកញាប់ផងដែរ។

យ៉ាងណាមិញ មិនមែនមានតែ អ្នកនាង ចរិយា នោះទេ ដែលចូលបម្រើ ក្នុងជួររដ្ឋាភិបាល មានតារាជាច្រើននាក់ផងដែរ ដែលបានចូលការងារនេះ ព្រោះថា អ្នកខ្លះ មានចិត្តស្រលាញ់ ចូលចិត្ត ហើយអ្នកខ្លះ ចូល ដើម្បីឲ្យខ្លួន មានអំណាច និងគេកោតខ្លាចជាងមុនជាដើម៕

អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
អ្នកនាង ចរិយា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T