វិស័យកម្មសាន្តមិនមែនកាត់ដេរ ត្រូវបានព្យាករថានឹងបន្តកំណើនខ្ពស់ក្នុងរង្វង់ ១៣,១% ហើយនៅឆ្នាំ២០២១ ១០,១ភាគរយ%

//s5.kh1.co/e5/e5b1cef2a79370022ed62a12a6a9c9fa5a3f1bad.jpg
Khmerhome

 ០៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=429,q=100/8f/8fc627a760014319c770e44fa763c165826a3121.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ វិស័យកម្មសាន្តមិនមែនកាត់ដេរ ត្រូវបានព្យាករថា នឹងបន្តកំណើនខ្ពស់ក្នុងរង្វង់១៣,១ភាគរយក្នុងឆ្នាំ២០២០ និង១០,១ភាគរយ ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២០ វិស័យនេះ ត្រូវបានព្យាករថានឹងមានការកើនឡើង ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនខ្ពស់នៃការនាំចេញផលិតផលមិនមែនកាត់ដេរ ដូចជា កង់, គ្រឿងបង្គំអឡិចត្រូនិក, និងអង្ករ ព្រមទាំងការរំពឹងការកើនឡើងផលិកម្មក្នុងស្រុកសម្រាប់គាំទ្រការប្រើប្រាស់ក្នុងស្រុក ស្របពេលដែលការរីករាលដាលនៃជំងឹកូវីដ-១៩ ធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ទំនិញនាំចូល។

សេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញសាធារណៈ សម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ «ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» របស់ក្រសួងសេដ្ឋកិច្ច បានបន្តថា ក្នុងឆ្នាំ២០២១ វិស័យកម្មសាន្ត ត្រូវបានរំពឹងថានឹងបន្តកំណើនក្នុងអត្រា១០,២ភាគរយ ដោយសារការពង្រីកមូលដ្ឋានផលិតម្មផលិតផលមិនែនកាត់ដេរនៃវិនិយោគដែលមាស្រាប់ទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស។

ការរំពឹងទុកនិន្នាការនៃការផ្លាស់ន្តូរទីតាំង (relocation) របស់រោងចក្រមួយចំនួនមកម្ពុជា ដែលបណ្ដាលមកពីឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងការបង្វែរពច្រវាក់ផលិតកម្មសកលមកជាច្រវាក់ផលិកម្មតំបន់ក្នុងបរិការណ៍វិបត្តិកូវីដ-១៩។ បើតាមសេចក្ដីព្រាងច្បាប់ខាងលើ បន្ថែមថា ទន្ទឹមនេះ ការដាកចេញជាបន្តបន្ទាប់នូវគោលនយោបាយគាំទ្រវិស័យឯកជន ជាពិសេសការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម និងការលើកកម្ពស់សហគ្រិនភាពដោយរាជរដ្ឋាភិបាល ត្រូវបានរំពឹងថា នឹងជួយជំរុញដល់វិស័យនេះ។

សេចក្ដីព្រាងច្បាប់​របស់ក្រសួងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងនេះក្ដី វិស័យកម្មសាន្តមិនមែនកាត់ដេរ នៅតែមានការប្រឈមនឹងបញ្ហាជារចនាសន្ព័ន្ធមួយចំនួន ជាដូច កង្វះវត្ថុធាតុដើមក្នុងស្រុក, ថ្លៃអគ្គិសនីខ្ពស់ និងកង្វះខាតប្រភេទអាជីវកម្មធុនកណ្ដាល ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមដល់ឧស្សាហកម្មធំៗ។

ក្រសួងបញ្ជាក់ ដើម្បីឱ្យវិស័យនេះ អាចូលរួមចំណេកឱ្យអស់សក្ដានុពលនៅក្នុងសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលនឹងពន្លឿនការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥»ជំរុញយន្តការ «គណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្តួយសហគ្រាសធុនតូច និងមធ្យម» ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗ ដែលមានលក្ខណៈអន្តរស្ថាប័ន និងរៀបចំ «ផែនការមេដើម្បីអភិវឌ្ឍខេត្ត ព្រះសូហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហបំណង» សំដៅផ្សារភ្ជាប់ច្រវាក់តម្លៃតំបន់ ក្នុងគោលដៅជំរុញពិពិធកម្មក្នុវស័យឧស្សាហកម្ម៕

https://s5.kh1.co/__image/w=650,h=325,q=100/6e/6eb308313b9840e555358891a54af1307fe71182.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T