ភ្នំពេញ៖ ភាគច្រើន យុវវ័យសម័យថ្មី មិនសូវបានស្គាល់ ពីតារាជំនាន់មុនប៉ុន្មានទេ ដោយអ្នកខ្លះ ក៏បានឈប់ពីសិល្បៈ អ្នកខ្លះទៀត ក៏នៅតែបន្ត រួចដើរតួជាម្តាយ និងលោកយាយ ក្នុងសាច់រឿងជាដើម ដោយសារតែ ពួកគេ មានវ័យចំណាស់អស់ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានស្គាល់ពី តារាសម្តែងស្រី ជំនាន់មុន កែវ កល្យាណ ដែលជាតារាស្រីម្នាក់ មានរូបសម្រស់ស្រស់ស្អាត គួរជាទីបេតី កាលពីជំនាន់មុន អ្នកណាក៏សរសើរ ពីសម្ផស្សរបស់លោកស្រីដែរ ជាសម្រស់ធម្មជាតិ គ្មានកែខៃបន្តិចនោះទេ។
បច្ចុប្បន្ន លោកស្រី ក៏មានវ័យកាន់តែទៅមុខដែរហើយ តែបើមើលមុខមាត់ រូបរាង របស់លោកស្រី ហាក់ដូចជាមិនប្រែប្រួលខ្លាំងក្លានោះ នៅតែខ្ញង់ដដែល ជាមួយនឹង ការលេងខ្លួន យ៉ាងស៊ីវិល័យ បែបមនុស្សវ័យកណ្តាល ហើយក៏សាកសមនឹង រូបរាងរបស់លោកស្រី នាពេលនេះផងដែរ។ ជាពិសេស ក៏មានមនុស្សជាច្រើន បានសរសើរ ពីមុខមាត់របស់លោកស្រី ដែលចេះថែរក្សា បានយ៉ាងស្រស់ស្អាត នៅវ័យក្មេងដដែល គ្មានចាស់ទៅណានោះទេ ខណៈតារាខ្លះ វ័យស្មើលោកស្រី បានចាស់ៗអស់ទៅហើយ៕
ចង់ដឹងថា សម្រស់របស់ កែវ កល្យាណ បច្ចុប្បន្នបែបណា ទៅមើលជាមួយនឹង ខ្មែរឡូតទាំងអស់គ្នា៖



