បូគោតា៖ យ៉ាងហោចណាស់មនុស្ស ៧នាក់ បានឆេះខ្លួនរហូតដល់ស្លាប់ និងជាង ៤០នាក់ផ្សេងទៀតត្រូវរងរបួស បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់ផ្ទុះឆេះនៅភាគខាងជើងប្រទេសកូឡុំប៊ី។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ថ្ងៃ ៦ ខែកក្កដា ឆ្នាំ ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភពដដែលបានឱ្យដឹងទៀតថា ឧប្បត្តិហេតុនេះបានកើតឡើងនៅតាមដងផ្លូវក្បែរទីប្រជុំជន Pueblo Viejo ក្នុងតំបន់ Caribbean ។ ហើយបើយោងតាមប៉ូលិសនៅក្នុងតំបន់ បានរៀបរាប់ថា មនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នា ដើម្បីដួសប្រេងដែលធ្លាយចេញពីរថយន្ត ដោយមិនស្តាប់តាមការព្រមាន ហើយចុងក្រោយរថយន្តក៏បានផ្ទុះឆេះឡើង ដែលបណ្តាលឱ្យស្លាប់ និងរបួសច្រើនបែបនេះ។

គួរជម្រាបផងដែរថា បច្ចុប្បន្នអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានអ្នកខ្លះបានរងរបួសស្រាល ចំណែកខ្លះទៀតបានរងរបួសធ្ងន់។ ហើយទទ្ទឹមនឹងនេះ ក្រុមអាជ្ញាធរក៏កំពុងមានការព្រួយបារម្មណ៍ដែរថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖