ម្ចាស់បទ «Kill This Love»​ ទម្លាយ​​អារម្មណ៍​​ពិត​​ ក្រោយ​​រួម​ការងារ​ជាមួយ​បុរស​​ម្នាក់​នេះ​ (មានវីដេអូ)

//s5.kh1.co/02/027c60a7f46bb7131328bf6a49a3f6b91de9f7d1.jpg
នារី

 ០៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Lisa ដែលជាសមាជិករបស់ BLACKPINK និង BamBam ដែលជាសមាជិករបស់ GOT7 បាននិយាយពីអារម្មណ៍​ពិត​ ក្រោយ​ពី​បានសហការគ្នាក្នុងការផ្សព្វផ្សាយឲ្យក្រុមហ៊ុន AIS

កូរ៉េខាងត្បូង៖ Lisa ដែលជាសមាជិករបស់ BLACKPINK និង BamBam ដែលជាសមាជិករបស់ GOT7 បាននិយាយពីអារម្មណ៍ពិតក្រោយពីបានសហការគ្នាក្នុងការផ្សព្វផ្សាយឲ្យក្រុមហ៊ុន AIS។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Lisa និង BamBam ្ក្លាយជាមិត្តភក្តិនឹងគ្នាចាប់តាំងពីមុនពេលដែលថតឲ្យ AIS ម្ល៉េះ ប៉ុន្តែឥឡូវនេះ​ពួកគេមាន​ឱកាសបានការធ្វើការជាមួយគ្នា។

តារាទាំងពីរដួងនេះបានសហការជាមួយ AIS នៅក្នុងវីដេអូពាណិជ្ជកម្មមួយដែលមានចំណងជើងថា “The Future is Yours” ដែលក្នុងវីដេអូ Lisa និង BamBam បាននាំអនាគតមកកាន់ឆ្នាំ ២០២០ នេះតាមរយៈ AIS 5G ដោយ​វីដេអូនេះបានចេញកាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០។

ដោយឡែកកាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២០ នេះ AIS បានបញ្ចេញវីដេអូថ្មីដោយបង្ហាញពីអារម្មណ៍ពិតរបស់ Lisa និង BamBam ចំពោះការសហការមួយនេះ ក៏ដូចជាឈុតក្រៅឆាកផងដែរ។

Lisa បាននិយាយថា៖

ខ្ញុំនៅទីនេះក្នុងថ្ងៃនេះដើម្បីថតឲ្យ AIS 5G ជាមួយ BamBam។ នៅពេលដែល BamBam និងខ្ញុំបានស្គាល់ពី AIS 5G ហើយគឺពួកយើងពិតជាចង់ឲ្យគ្រប់គ្នាស្គាល់ដូចពួកយើងដែរ។

LISA

BamBam ក៏បាននិយាយផងដែរថា៖

នេះជាលើកទីមួយសម្រាប់ខ្ញុំដែលធ្វើការជាមួយតារាចម្រៀងមកពីផលិតកម្មផ្សេង។ Lisa គឺជាមនុស្សដ៏មានសមត្ថភាពហើយការសហការមួយនេះគឺពិតជាសប្បាយរីករាយមែនទែន។

BamBam

ទស្សនាវីដេអូខាងក្រោម៖

AIS 5G THE FUTURE IS YOURS
វីដេអូសម្ភាសន៍និងក្រោយឆាក
LISA និង BamBam
LISA និង BamBam
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T