ឈាន ហុង របួសក.ជើងធ្ងន់ធ្ងរ ក្រោយទាត់បុកនឹងជង្គង់របស់ សំណាង (មានវីដេអូ)

//s5.kh1.co/72/727586cd73ccfc7d07d82fa261a32810c7603995.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនដឹងជាយ៉ាងណាទេ ហុង ក៏ជើងផង

ភ្នំពេញ៖ កីឡាករ ឈាន ហុង បោះបង់ការប្រកួតភ្លាមៗ ក្រោយទាត់បុកនឹងជង្គង់របស់ ឡុង សំណាង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរមិនអាចដើរបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឈាន ហុង ប៉ះជាមួយ ឡុង សំណាង កាលពីថ្ងៃអាទិត្យ នៅសង្វៀនស៊ីប៊ីអេស។ ក្នុងការប្រកួតនោះ គឺបានត្រឹមតែ២ទឹកប៉ុណ្ណោះ នៅពេលដែល ហុង ទាត់កាប់មួយកម្លាំងជើងសំដៅជើងរបស់ សំណាង តែទៅបុកនឹងក្បាលជង្គង់ពេញ។

ឈាន ហុង មិនអាចឈរបានដោយសាររបួស
ឈាន ហុង មិនអាចឈរបានដោយសាររបួស

ក្រោយរងរបួស គេមិនទាន់ដឹងពីស្ថានភាពរបស់ ហុង ច្បាស់លាស់ឡើយ និងមិនដឹងថាអាចត្រលប់ចូលសង្វៀនវិញនៅពេលណាមួយនោះដែរ ហើយមានតែជូនពរកីឡាកររូបនេះឆាប់ជាសះស្បើយពីរបួស៕

ប្រភពSitho Nathan

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T