ថ្មីរហូត! សង្គ្រាមពាក្យសម្ដីរវាង Charlie Puth និងហ្វេន BTS ធ្វើឲ្យមហាជនមិនដឹងគួរយំ ឬសើច!

//s5.kh1.co/a0/a08405e8d989e3a3c24563ed34982040ffdcf389.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វាកន្លងទៅអស់រយៈពេលជាយូរមកហើយ ចាប់តាំងពី Charlie Puth និង BTS បានសហការសម្ដែងជាមួយគ្នា នៅលើឆាក ប៉ុន្តែសុខៗក៏មានមតិលើកឡើងថា Charlie Puth ប្រើប្រាស់ BTS ដើម្បីតោងយកភាពល្បីល្បាញបន្ថែម រហូតធ្វើឲ្យ Charlie ដែលជាម្ចាស់ខ្លួន ទម្លាយរឿងនេះ លើបណ្ដាញអ៊ីនធើណែត។

បរទេស ៖ វាកន្លងទៅអស់រយៈ ២ឆ្នាំទៅហើយ ចាប់តាំងពី Charlie Puth និង BTS បានសហការសម្ដែងជាមួយគ្នា នៅលើឆាក។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងបណ្តាញអ៊ីនធើណែត ក្រោយពីមានមតិលើកឡើងថា Charlie Puth ប្រើប្រាស់ BTS ដើម្បីតោងយកភាពល្បីល្បាញបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងនេះជាយ៉ាងណានោះ គ្មានអ្នកណាបានដឹងនោះទេ ប៉ុន្តែ Charlie Puth ដែលជាម្ចាស់ខ្លួន ទើបតែទម្លាយរឿងនេះឡើងមក នៅក្នុងគេហទំព័រ Twitter ផ្លូវការរបស់លោក ជាហូហែ។

តោះមកទស្សនា សារដែល Charlie Puth បានបង្ហោះជាហូហែ ក្នុងបណ្ដាញ Twitter ៖

ខ្ញុំមិនដែលចាប់អារម្មណ៍លើ សាររបៀបនេះ នៅលើបណ្តាញសង្គមឡើយ ប៉ុន្តែចំពោះរឿងនេះវិញ គួរតែបញ្ឈប់ទៅ! ព្រោះថា វាគ្រោះថ្នាក់ណាស់ និងមើលទៅពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់! ខ្ញុំអាយុ២៨ឆ្នាំហើយ ដូច្នេះវាមិនមែនជាបញ្ហាអ្វីឡើយ នៅពេលដែលអ្នកណាម្នាក់ដែលខ្ញុំមិនស្គាល់ សរសេរអ្វីមិនល្អមកលើខ្ញុំ! ខ្ញុំហាក់បីដូចជាមិនយល់សោះ នៅពេលដែលអ្នកគាំទ្រ មួយចំនួន បាននិយាយថា ខ្ញុំប្រើប្រាស់ BTS ដើម្បីតោងល្បីទៅវិញ! ខ្ញុំមិនយល់ថា ពួកគេចង់មានន័យយ៉ាងណានោះទេ ប៉ុន្តែខ្ញុំស្រលាញ់ពួកគេ (BTS) ហើយពួកគេពិតជាមាន សមត្ថភាពនិង ទេពកោសល្យដ៏អស្ចារ្យ។ប៉ុន្តែអ្វីដែលខ្ញុំដឹងច្បាស់ គឺភាសាបែបនេះ កាលពីដប់ឆ្នាំមុន វាបានជះឥទ្ធិពលដល់ខ្ញុំយ៉ាងខ្លាំង!នៅពេលនេះ ខ្ញុំកំពុងគិតថា ក្មេងៗផ្សេងទៀត នៅក្នុងបណ្តាញសង្គម Twitter ក៏កំពុងតែទទួលរងនូវឥទ្ធិពលអវិជ្ជមាន ពីភាសាបែបនេះផងដែរ!
យើងទាំងអស់គួរតែឈប់ឈ្លោះគ្នាទៅ! ដោយសារវាគ្មានផ្តល់ផលល្អអ្វីនោះទេ ដល់ពួកយើងទាំងសងខាង! ពួកយើងគួរតែស្រលាញ់គ្នា ឲ្យខ្លាំងឡើងនៅពេលនេះ!

Charlie Puth

ឃើញបែបនេះ អ្នកគាំទ្រមួយចំនួន របស់ក្រុមចម្រៀង Kpop ដ៏ល្បី BTS ដែលមានឈ្មោះថា A.R.M.Y ក៏បានចូលបញ្ចេញមតិយោបល់ ជុំវិញការបង្ហោះត្អួញត្អែររបស់ Charlie Puth នៅលើបណ្ដាញអ៊ីនធើណែតថា ៖ 

តាមពិតទៅ វាគ្មាននរណាម្នាក់និយាយអំពីអ្នក (Charlie Puth) អស់រយៈពេល ២ឆ្នាំយកហើយ! ដករឿងនេះចេញទៅ!

អ្នកគាំទ្រ BTS ក្នុង Twitter

ការលើកយក BTS មកនិយាយ ទាំងដែលគ្មានអ្នកណានិយាយអ្វីសោះ វាមិនបានធ្វើឲ្យ ទំនាក់ទំនងរបស់អ្នក និងពួកគេ ផ្លាស់ប្ដូរ ឬទៅជាប្រសើរឡើងជាងមុនឡើយ។

អ្នកគាំទ្រ BTS ក្នុង Twitter

យើងមិនដឹងថា A.R.M.Y នៅក្នុង TikTok កំពុងតែធ្វើអ្វីខ្លះនោះទេ ព្រោះយើងមិនមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេហាក់ដូចជា គំរូដ៏ចម្លែកមួយចំនួន ដែលធ្វើឲ្យយើងអាម៉ាស់មុខ។

អ្នកគាំទ្រ BTS ក្នុង Twitter

ចំណែកអ្នកគាំទ្រខ្លះទៀត បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះប្រព័ន្ធព័ត៌មានកម្សាន្តមួយចំនួន ដូចជា Variety និង Billboard ដែលបែរជាចេញផ្សាយពីរឿង សង្គ្រាមពាក្យសម្ដី រវាង Charlie Puth ជាមួយអ្នកគាំទ្រ BTS ច្រើនជាងការចាប់អារម្មណ៍ទៅលើ សមិទ្ធិផលចុងក្រោយរបស់ BTS ដែលថ្មីៗនេះ ទើបតែបំបែកឯតទគ្គកម្មពិភពលោកថ្មី រយៈពេល ៥ ឆ្នាំរបស់ Adele គឺទទួលបានចំណាត់ថ្នាក់លេខ១ លើតារាង iTunes រហូតដល់ ១០៣ ប្រទេស៕

ទស្សនារូបភាពខាងក្រោម ៖

Charlie Puth
Charlie Puth
Charlie Puth
Charlie Puth
Charlie PuthនិងBTS
Charlie PuthនិងBTS
សង្គ្រាមពាក្យសម្ដីរវាង Charlie Puth និងហ្វេន BTS
សង្គ្រាមពាក្យសម្ដីរវាង Charlie Puth និងហ្វេន BTS
សង្គ្រាមពាក្យសម្ដីរវាង Charlie Puth និងហ្វេន BTS
សង្គ្រាមពាក្យសម្ដីរវាង Charlie Puth និងហ្វេន BTS
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T