ប្លែកទៀតហើយ! លើក​នេះ Dj Push និង Mai Davika នឹង​សម្តែងតាមភាពយន្ត​ចិន​ដ៏ពេញនិយមមួយនេះ

//s5.kh1.co/38/389ae1df6abd38dbc1f250ed00634120d6b2ccf1.gif
នារី

 ០៧-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Dj Push និង Mai Davika កំពុងចាប់ដៃគ្នាសម្តែងរឿងភាគថ្មីមួយនេះ

ថ្មីៗនេះ Dj Push Puttichai និងកញ្ញា Mai Davika បានសម្តែងនៅក្នុងរឿងភាគថ្មី ដែល​មានចំណងជើងថា "Jungwa Huajai Nai Saat" ឬជាភាសាខ្មែរគឺ “អ្នកគឺជាបេះដូងរបស់ខ្ញុំ”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងថ្ងៃទី ៧ ខែកក្កដា នេះ ផលិតកររឿង Jooy Warattaya បានបង្ហោះរូបរបស់ Dj Push Puttichai និងកញ្ញា Mai Davika នៅក្នុងគណនីរបស់នាងផ្ទាល់តែម្តង។ នៅក្នុងរូបថតនោះផងដែរ Dj Push Puttichai ពិតជាសង្ហា​ណាស់។ ចំណែកឯកញ្ញា Mai Davika វិញពិតជាស្រស់ស្អាត ជាមួយនឹងស្ទីលរបស់នាងតែម្តង។

ហើយរឿងថ្មីនេះត្រូវបានគេបង្ហើបថា ជាការថតឡើងវិញនូវខ្សែភាគយន្តចិនដ៏ពេញនិយម ដែលរឿងភាគចិន​នោះ​មានចំណងជើងថា "The Fox's Summer"។ ឃើញបែបនេះ មានប្រិយមិត្តមិនតិចទេ ដែលអះអាងថានឹង​តាមដានរឿងថ្មីដែលគ្រោងនឹងបញ្ចាំងក្នុងពេលឆាប់ៗនេះ៕

The Fox's Summer
The Fox's Summer
លោក Dj Push និង Mai Davika 
លោក Dj Push និង Mai Davika 
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T