មកទៀតហើយ! ឮសូរជួងមិនទាន់ សម្រុកគ្នាល្អហួស (មានវីដេអូ)

//s5.kh1.co/b9/b9588937bf26291e8041bd0d9c614a39c739085a.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទា ទិត្យ និង គោរមៈ ចាន់រាជនី ប៉ះគ្នាបញ្ចេញសមត្ថភាពធ្វើឲ្យអ្នកទស្សនាលាន់មាត់គ្រប់ៗគ្នា

ភ្នំពេញ៖ រញ្ជួយសង្វៀននៅក្លិបប៉ែនកាក់ កាលពីថ្ងៃអាទិត្យ ជាមួយនឹងគូក្មេងៗមាឌតូច តែពោរពេញទៅដោយទេពកោសល្យ ដែលសុទ្ធតែជាទំពាំងស្នងឬស្សីរបស់កីឡាប្រដាល់គុនខ្មែរយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទា ទិត្យ (ខៀវ) និង គោរមៈ ចាន់រាជនី (ក្រហម)
ទា ទិត្យ (ខៀវ) និង គោរមៈ ចាន់រាជនី (ក្រហម)

គោរមៈ ចាន់រាជនី និង ទា ទិត្យ បានធ្វើឲ្យអ្នកទស្សនាលាន់មាត់សរសើរពួកគេ ដោយការប្រកួតដ៏ជក់ចិត្តពេញ៣ទឹក។ ក្នុងការប្រកួតគេឃើញមានស្នៀតពិសេសៗ ដូចជា ជង្គង់ហោះ ហក់វាយដៃ ការទាត់ចេញច្បាស់ៗ ព្រមទាំងមានការប្តូរកែងគ្នាបន្តិចផងដែរ។ ក្រោយបញ្ចេញថ្វីដៃអស់រយៈពេល៣ទឹក ជ័យជម្នះបានទៅកីឡាករ ទា ទិត្យ បង្គោលខៀវ។ យ៉ាងណាក៏ដោយ អ្នកទាំងពីរពិតជាធ្វើបានល្អណាស់ ហើយសុទ្ធតែជាអនាគតអ្នកស្នងវិស័យកីឡាគុនខ្មែររបស់ដូនតាយើង៕

ទា ទិត្យ ជាអ្នកទទួលជ័យជម្នះ
ទា ទិត្យ ជាអ្នកទទួលជ័យជម្នះ

ចង់ឃើញប្អូនទាំងពីរប្រកួតគ្នា សមត្ថភាពប៉ុនណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T