បូរ៉ា មិនធម្មតាទេលើកនេះ ផ្តួល សោម វិឆ័យ ត្រឹមតែរយះពេល២នាទី ដណ្តើមបានប្រាក់ជាង១ពាន់ដុល្លារ (មានវីដេអូ)

//s5.kh1.co/95/95c9dcbf898277e99ab5a721670bce155b848758.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កណ្តាប់ដៃ បូរ៉ា ចេញធ្ងន់ៗណាស់លើកនេះ

ភ្នំពេញ៖ ការប្រកួតនៅសង្វៀន Mas Fight Cambodia កាលពីម្សិលមិញនេះ បូរ៉ា ធ្វើបានយ៉ាងល្អមិនគួរឲ្យជឿ ដណ្តើមបានប្រាក់លានពីកម្មវិធី។ ការប្រកួតនេះគឺមានបេក្ខភាព៤រូប ដែលត្រូវប្រកួតគ្នាជម្រុះយកតែ២រូបប៉ុណ្ណោះឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមប្រាក់លាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បេក្ខភាពទាំង៤រូប
បេក្ខភាពទាំង៤រូប

ក្នុងជុំទីមួយ បូរ៉ា បានផ្តួល សៀវ ង៉ុយ ឲ្យសន្លប់ដោយកណ្តាប់ដៃវាយចូលពេញទៅលើពោះទឹក ចំណែក សោម វិឆ័យ បានផ្តួល គង់ ហូវ ឲ្យសន្លប់ដូចគ្នា ដោយជង្គង់ ក៏ឡើងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។ លក្ខខណ្ឌក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រគឺមានតែមួយទឹកប៉ុណ្ណោះ ចំនួន៩នាទី និងកាត់សេច្តីឈ្នះចាញ់ដោយការផ្តួលដៃគូឲ្យសន្លប់ បើមិនដូច្នោះទេអ្នកទាំងពីរនឹងត្រូវលោកអាជ្ញាកណ្តាល សម្រេចឲ្យស្មើគ្នា។

កីឡាករ ឃីម បូរ៉ា
កីឡាករ ឃីម បូរ៉ា

បូរ៉ា និង សោម វិឆ័យ ក្នុងជំនួបផ្តាច់ព្រ័ត្រពួកគេ បានត្រឹមតែ២នាទីជាងប៉ុណ្ណោះ បូរ៉ា បានប្រើជង្គង់ដ៏មុតស្រួចរបស់ខ្លួន ចាក់ចូលពោះទឹក វិឆ័យ បណ្តាលឲ្យឆ្អល់មិនអាចបន្តការប្រកួតទៀតបាន៕

ចង់ឃើញការប្រកួត បូរ៉ា និង វិឆ័យ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Mas Fight Cambodia)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T