ផលិតករ​ថៃ​រូប​នេះ អះ​អាង​ថា រឿង«Kue Thur» ជា​​​ភាព​យន្ត​​​ថ្មី​ ដែល​​​​​​​​​​មិន​​ចម្លង​ពីប្រលោមលោកទាល់តែ​សោះ​

//s5.kh1.co/77/7755554ac968326731814010e04662e9de221cbc.jpg
នារី

 ០៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកនាង Anne Thongprasom គឺជាតារាសម្តែងមួយរូបដែលមានឈ្មោះបោះសម្លេងជាយូរឆ្នាំមកហើយ នៅក្នុងវិស័យ​សិល្បៈ​ប្រចាំប្រទេសថៃ

ថៃ៖ អ្នកនាង Anne Thongprasom គឺជាតារាសម្តែងមួយរូបដែលមានឈ្មោះបោះសម្លេងជាយូរឆ្នាំមកហើយ នៅក្នុងវិស័យសិល្បៈប្រចាំប្រទេសថៃ។ នាងអាចសម្តែងបានគ្រប់ទម្រង់មិនថា កម្សត់ ស្នេហាឈឺចាប់ និងជីវិត​ស៊ីវីល័យបែបណានោះទេ...។ កាលពីប៉ុន្មានខែមុន អ្នកនាងបានផ្អាកពីវិស័យសិល្បៈមួយរយៈ ប៉ុន្តែពេលនេះ​ក៏ស្រាប់​តែ​លេចមុខឡើងវិញ ដែលមានងារជាផលិតករនៃផលិតកម្ម Thong និងជាអ្នកដឹកនាំសម្តែងនៅក្នុង​រឿងភាគដែល​មានចំណងជើង «Kue Thur» ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង Anne Thongprasom
អ្នកនាង Anne Thongprasom

អ្នកនាង Thongprasom បានបង្ហើបពីឈុតឆាកខ្លះៗនៅក្នុងរឿងភាគមួយនេះ ដែលនឹងចាក់បញ្ចាំង​នៅលើ​ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ និងជាប្រភេទរឿងភាគមួយបែបមនោសញ្ចេតនាស្នេហា ទាក់ទងទៅនឹងតួឯក​ប្រុស-ស្រី​ដែលបានជួបគ្នា និងលង់ស្នេហ៍គ្នាតែម្តង។ នៅក្នុងរឿងភាគមួយនេះតួឯកប្រុសគឺលោក Mario Maurer នឹងដើរតួ​ជាម្ចាស់ផង និងជាងផងនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង។ រីឯតួឯកស្រីវិញគឺជាតារាសម្តែង​ជួរមុខប្រចាំ​ប្រទេសថៃគឺកញ្ញា Yaya Urassaya

លោក Mario Maurer និងកញ្ញា Yaya Urassaya
លោក Mario Maurer និងកញ្ញា Yaya Urassaya

ជាការពិតណាស់ អ្នកនាង Thongprasom បានសារភាពថារឿងភាគថ្មីមួយនេះគឺជារឿងមួយប្រភេទ​ដែលមានការ​ដឹកនាំសម្តែងថ្មី និងមិនចម្លងពីរឿងប្រលោមលោកផ្សេងៗនៅតាមសៀវភៅនោះទេ៕

លោក Mario Maurer
លោក Mario Maurer
កញ្ញា Yaya Urassaya
កញ្ញា Yaya Urassaya
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T