សាមញ្ញ តែពិសពុល! សញ្ញាទាំង ៦យ៉ាងនេះ អាចបង្ក​បញ្ហា​ដល់​​សុខ​ភាព​​​ធ្ងន់ធ្ងរ បើអ្នក​មិន​បាន​តាមដាន​

//s5.kh1.co/91/91b37bf6b8d1482d51766d8aeb83808a4007d615.jpg
យល់ដឹង

 ០៦-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ចាប់តាំងពីការផ្លាស់ប្តូរនៃការសរសេរ រហូតដល់គេងស្រមុក អាចជាអ្វីដែលបញ្ជាក់អំពីអាការៈព្រមានលឿនរបស់ជំងឺបាន។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលវាកើតឡើងស្ងៀមស្ងាត់លើរាងកាយមែន

ចាប់តាំងពីការផ្លាស់ប្តូរនៃការសរសេរ រហូតដល់គេងស្រមុក អាចជាអ្វីដែលបញ្ជាក់អំពីអាការៈព្រមានលឿនរបស់ជំងឺបាន។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលវាកើតឡើងស្ងៀមស្ងាត់លើរាងកាយ មែន តែអាចបង្កជាបញ្ហាដល់សុខភាពធ្ងន់ធ្ងរ ដែលត្រូវការតាមដាន និងកត់សម្គាល់៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្រកទម្ងន់ដោយមិនមានមូលហេតុ

រូបតំណាង
រូបតំណាង

បើសិនជាអ្នកស្រកទម្ងន់ច្រើនជាង ៤.៥៤គីឡូក្រាម ដោយមិនបានតមអាហារ ឬហាត់ប្រានអ្វីទេ យកល្អគួរតែទៅឲ្យពេទ្យពិនិត្យចេញទៅ។ រឿងនេះអាចកើតឡើងដោយសារតែជំងឺមហារីកលំពែង ក្រពះ បំពង់លើក្រពះ ឬសួត។ 

២. បែកបាក់ធ្មេញ

រូបតំណាង
រូបតំណាង

ការខូចធ្មេញច្រើនតែបង្កឡើងដោយការច្រាលអាស៊ីតក្រពះ។ ខណៈពេលដែលភេសជ្ជៈមានជាតិផ្អែម និងភេសជ្ជៈមានជាតិអាស៊ីតច្រើនអាចរំលាយស្រទាប់ការពារធ្មេញរហូតដល់ខូច តែអាការៈផ្សេងៗទៀតដូចជា ឈឺបំពង់ក ក្អក ឬមានអារម្មណ៍ជូរក្នុងមាត់ក៏អាចធ្វើឲ្យខូចធ្មេញបានដែរ។ បើសិនជាអ្នក ឬពេទ្យធ្មេញសម្គាល់ឃើញអាការៈទាំងនេះហើយ យកល្អគួរតែទៅជួបគ្រូពេទ្យជំនាញខាងក្រពះពោះវៀន។ ការច្រាលអាស៊ីតក្រពះមកបំពង់កដែលមិនបានព្យាបាលមិនត្រឹមតែធ្វើឲ្យពុកធ្មេញទេ តែក៏អាចបង្កជាមហារីកបំពង់លើក្រពះបានដែរ។ 

៣. ស្បែកឡើងកន្ទួលរមាស់ និងពងបែក

រូបតំណាង
រូបតំណាង

ប្រតិកម្មនេះអាចកើតឡើងនៅលើកែងដៃ ជង្គង់ កំប៉េះកូថ ខ្នង ឬស្បែកក្បាល ដែលមើលទៅស្រដៀងនឹងជំងឺតាអក ប៉ុន្តែវាអាចជាអាការៈមួយនៃជំងឺធ្ងន់ធ្ងរជាងនេះ។ វាអាចជាជំងឺ Celiac Disease ដែលជាជំងឺប្រព័ន្ធភាពស៊ាំមួយប្រភេទ ដែលធ្វើឲ្យរាងកាយរលាកពោះវៀនដោយសារតែញ៉ាំ Gluten។ ស្ទើរតែ ២៥ ភាគរយនៃអ្នកជំងឺនេះនឹងមានកន្ទួលរមាស់លើស្បែកឬហៅថា Dermatitis Herpetiformis។ អ្នកជំងឺភាគច្រើនគឺមិនមានរោគសញ្ញាក្រពះពោះវៀនទេ។ 

៤. ផ្លាស់ប្តូរការបន្ទោបង់

រូបតំណាង
រូបតំណាង

ការនោមញឹក ឬតិចជាងធម្មតាអាចបញ្ជាក់អំពីជំងឺមហារីកប្លោកនោម ឬក្រពេញប្រូស្តាត។ ការទល់លាមក ឬរាកអាចជាសញ្ញានៃជំងឺមហារីកក្រពេញអូវ៉ែ។ អ្នកប្រហែលជាមានអាការៈហើមពោះ ប៉ុន្តែយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ បើសិនជាអ្នកមានអាការៈទាំងនេះច្រើនជាងមួយសប្តាហ៍។ 

៥. ឬសដូងបាត

រូបតំណាង
រូបតំណាង

អ្នកជំងឺប្រហែលមួយភាគបីនៃជំងឺ Crohn’s Disease គឺបង្កើតអាការៈនៅតំបន់រន្ធគូថវិញ។ វាអាចជាដំបៅ ឬការដុះអ្វីលយមកខាងក្រៅ ដែលអាចច្រលំគ្នានឹងឬសដូងបាតដែរ។ អ្នកជំងឺនឹងនិយាយថា ការអង្គុយនេះរបស់អ្នកជំងឺបែបនេះគឺមិនស្រួលខ្លួនឡើយ។ ជំងឺប្រភេទនេះច្រើនតែមានការឈឺចាប់ខ្លាំង និងវិវត្តន៍មិនល្អឡើយ។ 

៦. ផ្លាស់ប្តូររបៀបនៃការសរសេរអក្សរ

រូបតំណាង
រូបតំណាង

នៅពេលអ្នកគិតដល់ជំងឺ Parkinson’s អ្នកប្រហែលជាគិតដល់ភាពញ័រដៃ ប៉ុន្តែអាការៈព្រមានរបស់ជំងឺនេះច្រើនតែជាការសរសេរអក្សរដៃតូចជាងមុន។ ការវិភាគទៅលើការសរសេរអក្សរដៃបានបញ្ជាក់ ថា អ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលដំបូងទំនងជាមានបញ្ហានេះច្រើនជាង ៩៧ភាគរយឯណោះ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T