សម័យ​ Covid-19​ ​សូម្បី​តារា​​ហូលីវូដ​​ដ៏​ល្បី​ម្នាក់​​នេះ​ ​ក៏​​ត្អូញ​​​​ត្អែរ​​​​​ពី​រឿង​មួយ​​ដែរ​ (មានវីដេអូ)

//s5.kh1.co/6e/6e724e7dbb57d3f3b2fbf15fd30adb2ba9a3c3d5.jpg
នារី

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Kim Kardashian West បានត្អូញត្អែរពីបញ្ហាដែល​ខ្លួនបាន​ជួបប្រទះ នៅក្នុងកំឡុងពេលដែលពិភពលោកវាយលុក​ដោយ​វីរុស​ Covid-19 ​

តាមរយៈគណនីយ facebook មួយដែលមានឈ្មោះថា VixW បានបង្ហោះនូវវីដេអូមួយដែលមានរយៈពេលជាងពីរ នាទី របស់តារាហូលីវូដដ៏ល្បីល្បាញ Kim Kardashian West។ តារារូបនេះ បានត្អូញត្អែរពីបញ្ហាដែល​ខ្លួនបាន​ជួបប្រទះ នៅក្នុងកំឡុងពេលដែលពិភពលោកវាយលុកដោយវីរុស Covid-19 នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាងបាននិយាយថា ខ្លួននៅពេលនេះកំពុងតែរត់ពួនពីកូនទាំង៤របស់ខ្លួន ដែលកាលពីមុនពួកគេតែងតែមាន​អ្នកមើលថែរៀងខ្លួនៗ។ ការដែលមានគ្រួសារធំមួយគឺជាក្តីសុបិនដែលនាងតែងតែចង់បាន ប៉ុន្តែនៅពេលនេះ​ក្តីសុបិន្តនោះ បានប្រែក្លាយទៅជាសុបិនអាក្រក់ទៅហើយ នៅសម័យកាល Covid-19 នេះ។ នៅពេលនេះនាងបានយល់ពីភាពលំបាករបស់ស្ត្រីមេផ្ទះ និងគ្រូបង្រៀនបានជួបប្រទះរាល់ថ្ងៃហើយ ព្រោះវា​ពិតជា​ហត់ខ្លាំងណាស់ក្នុងការមើលថែក្មេងទាំង ៤នាក់នេះ នាងមិនអាចឳ្យមេផ្ទះមើលថែ ពួកគេបានដូចមុននោះទេ ព្រោះ​ដោយសារតែបញ្ហាវីរុសនេះ។

Kim Kardashian West
Kim Kardashian West

នាងបានសារភាពថា ខ្លួនពិតជាគ្មានពេលផ្ទាល់ខ្លួននោះទេ រហូតដល់ថ្នាក់ត្រូវរត់ពួនពីកូនរបស់ខ្លួនទៀតផង។ ក្មេងៗ ដែលត្រូវសម្ងំនៅផ្ទះ ងាយធុញទ្រាន់ និងមិនអាចនៅស្ងៀមនោះទេ ទើបក្នុងនាមជាម្ដាយនាងត្រូវលេងជាមួយពួកគេ មើលថែពួកគេ ទាំងដែលខ្លួនក៏ត្រូការពេលសម្រាកផងដែរ។

ជឿថាមិនមែនមានតែនាងនោះទេដែលកំពុងជួបការលំបាកបែបនេះ ឳពុកម្ដាយគ្រប់គ្នាក៏កំពុងព្យាយាមយ៉ាងខ្លាំង​ដើម្បីមើលថែកូនរបស់ពួកគាត់ ទោះជាហត់នឿយយ៉ាងណាក៏ វាមិនអាចបំផ្លាញក្តីស្រឡាញ់ ដែល​ឳពុកម្ដាយ​មាន​ចំពោះកូនបាននោះទេ។

សូមទស្សនាវីដេអូខាងក្រោម៖

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T