អតីតខ្សែប្រយុទ្ធឆ្នើមក្លិបសេះបង្កង់ Juventus បានបញ្ចប់កុងត្រាជាមួយក្លិបនៅ Qatar

//s5.kh1.co/f4/f4d5e9cd1e29933aa662a8574d4636ed83481484.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធ Mario Mandzukic បានហាក់បីដូចជាមានការផ្សងព្រេងក្នុងការមកលេងនៅ Qatar ដោយចាយពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ បន្ទាប់ពីកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចាកចេញពីក្លិបសេះបង្កង់ Juventus មកចូលរួមជាមួយក្លិប Al-Duhail ដោយឥតគិតថ្លៃកាលពីខែមករា។

ខ្សែប្រយុទ្ធ Mario Mandzukic បានហាក់បីដូចជាមានការផ្សងព្រេងក្នុងការមកលេងនៅ Qatar ដោយចាយពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ បន្ទាប់ពីកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចាកចេញពីក្លិបសេះបង្កង់ Juventus មកចូលរួមជាមួយក្លិប Al-Duhail ដោយឥតគិតថ្លៃកាលពីខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន កីឡាករ Mandzukic បានលុបចោលកិច្ចសន្យាជាមួយក្លិប Al-Duhail ហើយពេលនេះគាត់មិនជាប់កុងត្រាជាមួយក្លិបណាទៀតទេ និងអាចផ្ទេរចេញដោយមិនមានថ្លៃផ្ទេរនោះទេ ដែលនេះជាឱកាសល្អសម្រាប់ធ្វើការផ្លាស់ប្តូរអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

កីឡាករ Mario Mandzukic
កីឡាករ Mario Mandzukic

Mandzukic បានសរសេរក្នុងបណ្តាញសង្គម Twitter ថា “ខ្ញុំបានឈានដល់កិច្ចព្រមព្រៀងជាមួយថ្នាក់ដឹកនាំរបស់ Al-Duhail ដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្ញុំដោយមានការយល់ព្រមគ្នាសងខាង”។ ខ្ញុំសូមកោតសរសើរចំពោះការទុកចិត្ត និងបដិសណ្ឋារកិច្ចមកលើរូបខ្ញុំនៅប្រទេសកាតានេះ ហើយខ្ញុំសូមជូនពរឱ្យក្លិប និងក្រុមទាំងមូលទទួលបាននូវភាពជោគជ័យនាពេលអនាគត។

កីឡាករ Mario Mandzukic
កីឡាករ Mario Mandzukic

Mandzukic ធ្លាប់ជាកីឡាករលេងឱ្យក្រុម Atletico Madrid និង Bayern Munich ដែលការផ្លាស់មកនេះ គាត់រកគ្រាប់បាល់បានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះក្នុងចំណោម ៧ ប្រកួតឱ្យក្លិប Al-Duhail ៕

ប្រភពMarca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T