មិនធម្មតាទេ!​ ទម្រាំល្បីដូចសព្វថ្ងៃ កំពូលតារាហុងកុងទាំង៣រូបនេះ ហែលឆ្លងព្យុះភ្លៀងរាប់មិនអស់

//s5.kh1.co/37/370ffe0d50b8b4508a66020ce1274ee053406467.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឃើញតែឃើញការសម្តែងរបស់តារាទាំងបីរូបនេះក្នុងខ្សែរភាពយន្ត ប៉ុន្តែចំពោះជីវិតក្រៅឆាកមុនពេលមានបានដូចពេលនេះ ពិតជាមិនដឹងថាតារាទាំងនេះជួបប្រទះភាពលំបាកយ៉ាងណាក្នុងជីវិត

ហុងកុង៖ ទទួលស្គាល់ពី ភាពល្បីល្បាញរបស់វិស័យឧស្សាហកម្មភាពយន្តរបស់ហុងកុង ដែលជាការរួមចំណែកដ៏ធំរបស់តារាល្បីៗជាមួយចំនួនដូចជា Andy Lau និង Sam Hui ដែលបានជួយលើកកម្ពស់នៃភាពយន្តហុងកុងបានមួយកម្រិតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ប៉ុន្តែ តាមដែលអ្វីដែលលោកអ្នកធ្លាប់បានឃើញពី តារាហុងកុងល្បីៗមួយចំនួនខ្លះ ទម្រាំតែល្បីឈ្មោះនិង សល់ប្រាក់ច្រើនដូចសព្វថ្ងៃនេះត្រូវបានឆ្លងកាត់ព្យុះភ្លៀងច្រើនរាប់មិនអស់ ដោយនេះពិតជាមិនមានភាពងាយស្រួលនោះទេ។

ជាក់ស្តែង តារាទាំង៦រូបនេះហើយ ដែលបានឆ្លងកាត់ហែលឆ្លងភាពក្រីក្រតោកយ៉ាកលំបាកលំបិនយ៉ាងខ្លាំង ទម្រាំតែមានឈ្មោះបោះសម្លេងដូចសព្វថ្ងៃនេះ៖

១.Andy Lau

មុនដំបូង គ្រួសារតារាម្នាក់នេះ គឺចាត់ទុកថាមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ប៉ុន្តែជាអកុសល នៅពេលរូបគេអាយុ១១ឆ្នាំ ផ្ទះត្រូវភ្លើងឆេះខ្ទេចម៉ត់ ដោយសារតែបែបនេះហើយ តារារូបនេះ បានខិតខំតស៊ូរៀនសូត្ររហូតដល់ចប់នៅមហាវិទ្យាល័យHo Lap

នៅក្នុងឆ្នាំ១៩៨០ ដោយសារតែការស្រលាញ់និង ដុងពីកំណើត បូករួមជាមួយរូបរាង មុខមាត់សង្ហា ទៀតធ្វើឲ្យ Andy Lau បានក្លាយជាតារាហាត់ការនៅក្រោម ក្រុមហ៊ុនTVB រហូតដល់ល្បីឈ្មោះដល់សព្វថ្ងៃនេះ។

Andy Lau
Andy Lau

២.Sam Hui

Sam Hui តារាចម្រៀងល្បីជើងចាស់រូបនេះ មានដើមកំណើតនៅក្នុងប្រទេសចិន ប៉ុន្តែក្រោយមកផ្លាស់មកនៅហុងកុងវិញ ក្រោយពីបានរៀនមហាវិទ្យាល័យរួចមក ដោយសារជីវភាពខ្វះខាត តារាប្រុសរូបនេះ រួមទាំងបងប្អូនពីរនាក់ទៀតក៏បានធ្វើការឲ្យ កម្មវិធីកំប្លែងជាច្រើនកន្លែង។

ក្នុងឆ្នាំ ១៩៦៧ Sam Hui បានចូលរួមជាមួយ Diamond Record ដោយចាប់ផ្តើមអាជីពជា ពិធីករនៅក្នុងកម្មវីធីការប្រលងប្រជែងតន្រ្តីយុវវ័យមួយ ដោយនៅពេលនោះ រូបលោក បានដឹកនាំក្រុមចម្រៀងមួយដែលមានឈ្មោះថា Lotus

ដោយសារតែមានព្រលឹងសិល្បៈនៅក្នុងខ្លួន តារាប្រុសរូបនេះបានច្រៀងបទអង់គ្លេសបានយ៉ាងល្អ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ខាងប្រទេសអុឺរ៉ុបផងដែរ ដែលជាហេតុដែលគាត់បានចុះកិច្ចសន្យាជាមួយ Polydor ដោយគាត់និពន្ធបទចម្រៀងជាភាសាអង់គ្លេសដែលមានឈ្មោះថា «April Lady»ផងដែរ។

Sam Huiនិង​ Bruce Lee
Sam Huiនិង​ Bruce Lee

៣.Nick Cheng

Nick Cheng ជាតារាសម្តែងល្បីឈ្មោះម្នាក់របស់ហុងកុង ដែលដើមកំណើតពីប្រទេសចិន ដោយកាលពីដំបូងគាត់គឺជាប៉ូលិសធម្មតាម្នាក់ ប៉ុន្តែដោយសារការស្នើរសុំផ្លាស់ប្តូរទៅជាប៉ូលីសសើបអង្កេតរឿងក្តីរបស់គាត់ត្រូវបរាជ័យ ដោយសារតែការអន់ចិត្តគាត់បានលាឈប់ពីតំណែងនេះ ក្រោយពីការបម្រើការងាររាជការ ដែលមានរយៈពេល៤ឆ្នាំរួចមក។

ក្រោយពីលាឈប់ពីការងាររួចមក តារាប្រុសម្នាក់នេះ គ្មានការងារធ្វើនោះទេ ដោយថែមទាំងគ្មានលុយជាប់ខ្លួនទៀត ប៉ុន្តែសំណាងល្អរំលងរយៈបានប៉ុន្មានមក រូបលោក ក៏រកការងារបានដោយធ្វើជាតារាប្រុស នៅក្នុងវិស័យឧស្សាហកម្មភាពយន្តមួយដែល បានសម្តែងនៅក្នុងភាពយន្ត«Thank you Sir» ដែលជាភាពយន្តដំបូងបង្អស់បានសម្តែងផងដែរ។

ក្រោយមកដោយសារតែ រកចំណូលមិនសូវបានច្រើនគាត់ បានផ្លាស់ប្តូរតំណែងជាតួសម្តែងជាច្រើនលើក ដោយភាពយន្តដែលបានសម្តែងមានច្រើនរាប់មិនអស់ ដែលជាហេតុធ្វើឲ្យល្បីឈ្មោះនិង សល់ប្រាក់រាប់មិនអស់ដល់សព្វថ្ងៃនេះ៕

Nick Cheng
Nick Cheng
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T