នៅសុខៗ Zhao Liying ត្រូវគេជេរព្រាតរឿង យកស្ទាយ៍តាម Yang Mi

//s5.kh1.co/98/9875b525e37c00fc74892081dfc8ba52889d72b8.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពី តារាស្រី Zhao Liying បានបង្ហាញខ្លួននៅក្នុងស្ទាយ៍តាមបែបធម្មជាតិ បង្ហាញបីសម្រស់ដ៏លេចធ្លោ ស្រាប់តែត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នារិះគន់ទៅលើរូបនាង ថាយកស្ទាយ៍តាម តារាស្រី Yang Mi

ចិន៖ ជាការពិតណាស់ បន្ទាប់ពីតារាស្រីដ៏មានប្រជាប្រិយ Zhao Liying បានសម្រាលកូនរួចមក នាងនៅតែទទួលបានការសរសើរមិនដាច់ពីមាត់ ពីដំណាក់មហាជនជាច្រើន ជាមួយនឹងសម្រស់​ ព្រមទាំងរូបរាងដ៏ទាក់ទាញ កាន់តែមានមន្តស្នេហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ Zhao Liying បានធ្វើឱ្យអ្នកគាំទ្រជាច្រើន មានភាពរំជួលចិត្តកាន់តែខ្លាំងឡើង បន្ទាប់ពីបានបង្ហាញរូបភាពប៉ុន្មាន ដែលធ្វើឲ្យឃើញពីសម្រស់របស់នាងតាមបែបធម្មជាតិ ជាពិសេស ថែមទាំងលេងស្ទាយ៍ក្នុងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត សុភាពរាបសា និងបានបង្ហាញពីកាយវិការដ៏គួរឲ្យស្រលាញ់ថែមទៀតផង។

យ៉ាងណាមិញ ទោះបីជារូបភាពរបស់នាងទាំងប៉ុន្មានសន្លឹកនេះ ត្រូវបានហ្វេនៗជាច្រើន កោតសរសើរក៏ពិតមែន តែនៅសុខៗស្រាប់តែមានអ្នកលេងបណ្ដាញសង្គមមួយចំនួន មើលស្គាល់ថា រូបភាពទាំងនេះមានស្ទាយ៍តែមួយជាមួយនឹង តារាស្រី Yang Mi កាលពីមុន ជាពិសេសនោះគឺ ថែមទាំងបានចង្អុលបង្ហាញថា Zhao Liying បានចម្លងស្ទាយ៍ពី Yang Mi ទៀតផង។ ដោយឡែកចំពោះរឿងនេះផ្ទាល់ បច្ចុប្បន្ននេះ អ្នកគាំទ្រជាច្រើន នៅតែមានការប្រកែកគ្នាជុំវិញរូបភាពរបស់តារាសម្តែងទាំងពីរ ខណៈពេលដែល Zhao Liying នៅមិនទាន់មានការឆ្លើយតបពីបញ្ហានេះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T