សត្វនេះមើលមួយភ្លែត ស្រដៀងសត្វពស់ ប៉ុន្តែបើហ៊ានតែប៉ះ ដឹងតែគ្រោះធំ

//s5.kh1.co/ee/eef8b4e2f3704e79e25f2869305f263a3d059850.jpg
សង្គម

 ០៥-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សត្វខ្លះបានប្រើប្រាស់ឆ្អឹងលយចេញមកខាងក្រៅ ដើម្បីបង្កើតស្នាមរបួស នៅពេលវាយប្រហារ ហើយពួកវានឹងបញ្ជូនជាតិពិសទៅជាមួយ។

បរទេស៖ ពពួកសត្វ caecilians (ប្រភេទគ្មានជើងគ្មានដៃ) គឺជាប្រភេទសត្វដែលអាចរស់បានទាំងនៅលើគោកនិងក្នុងទឹក ដូចជាសត្វកង្កែបដែរ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាសត្វពស់ ដោយសារតែមានដងខ្លួនវែងនិងគ្មានដៃជើង។ ការវិភាគថ្មីតាមមីក្រូទស្សន៍និងធាតុគីមីបានបង្ហាញថា ដូចជាសត្វពស់ដែរ ប្រភេទ caecilians ដូចជាសត្វ Siphonops annulatus មានក្រពេញនៅក្បែរធ្មេញដែលលាក់ជាតិពិស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វ Siphonops annulatus
សត្វ Siphonops annulatus
សត្វ Siphonops annulatus
សត្វ Siphonops annulatus

របកគំហើញនេះបានលើកឡើងពីលទ្ធភាព ដែលថា caecilians អាចជាប្រភេទសត្វដែលអាចរស់នៅទាំងនៅលើគោកនិងក្នុងទឹកដំបូងគេ ដែលត្រូវបានគេរកឃើញថា មានសមត្ថភាពក្នុងការបញ្ចេញជាតិពិសនៅពេលខាំ។ ពិសមិនត្រូវបានគេរកឃើញទាំងស្រុង ពីក្រុមសត្វដែលអាចរស់នៅទាំងនៅលើគោកនិងក្នុងទឹក។ សត្វខ្លះបានប្រើប្រាស់ឆ្អឹងលយចេញមកខាងក្រៅ ដើម្បីបង្កើតស្នាមរបួស នៅពេលវាយប្រហារ ហើយពួកវានឹងបញ្ជូនជាតិពិសទៅជាមួយ។

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថា ពួកក្រុមសត្វដែលអាចរស់នៅបានទាំងលើគោកនិងក្នុងទឹកនេះគឺអាចមិនបាញ់ពិសបានទេ ប៉ុន្តែជំនួសមកវិញដោយការវាយប្រហារ នៅពេលប៉ះចំវា។

ក្រពេញដែលមានលាក់ពិស នៅក្បែរធ្មេញ
ក្រពេញដែលមានលាក់ពិស នៅក្បែរធ្មេញ

លោក Pedro Mailho-Fontana ដែលជាជីវវិទូផ្នែកការវិវដ្ត បានសិក្សាប្រភេទក្រុម caecilians អស់រយៈពេលជាច្រើនឆ្នាំ ហើយជាពិសេសក្រពេញនៅលើស្បែករបស់ពួកវា។ កាលពីឆ្នាំ២០១៨ គាត់បានសិក្សាសត្វ Siphonops annulatus ងាប់ ហើយគាត់បានពិនិត្យឃើញក្រពេញយ៉ាងធំនៅថ្គាមខាងលើនិងក្រោម ដែលមានបំពង់បង្ហូរទឹកនៅក្បែរធ្មេញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T