បុរសម្នាក់នេះ ឃើញអណ្ដើកស្លូត ខំរកថើបមួយខ្សឺត មានអី ស្រាប់តែអណ្ដើកខាំមាត់ ឈឺឡើងស្រែក (មានវីដេអូ)

//s5.kh1.co/28/289a22ec4823f02f5eb6d40d6fb0a2adb9f59cbc.jpg
សង្គម

 ០៥-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់មានឈ្មោះថា ម៉ៃ ហ្គេនឡេ វ័យ២៨ឆ្នាំ មកពីរដ្ឋ Massachusetts ត្រូវបានអណ្ដើកមួយក្បាលខាំមាត់ នៅពេលដែលលោកព្យាយាមថើបវា។

អាមេរិក៖ បុរសម្នាក់មានឈ្មោះថា ម៉ៃ ហ្គេនឡេ វ័យ២៨ឆ្នាំ មកពីរដ្ឋ Massachusetts ត្រូវបានអណ្ដើកមួយក្បាលខាំមាត់ នៅពេលដែលលោកព្យាយាមថើបវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃនោះ លោក ម៉ៃ បានទៅស្ទូចត្រីនៅបឹងមួយ ជាមួយនឹងមិត្តភក្ដិរបស់លោកម្នាក់ ឈ្មោះថា ម៉ាត វ័យ២៨ឆ្នាំដូចគ្នា។ កំឡុងពេលកំពុងស្ទូចត្រី លោក ម៉ៃ បានប្រទះឃើញអណ្ដើកមួយក្បាល ដែលមានទម្ងន់ប្រមាណ១០គីឡូក្រាម ហើយលោកក៏បានចាប់លើកវាមកដាក់លើគោក។

យោងតាមវីដេអូឃ្លីបខ្លីមួយបង្ហាញឲ្យឃើញថា លោក ម៉ៃ បានចាប់ឱបពោះអណ្ដើក ហើយបន្ទាប់ពីអង្អែលវាបន្ដិចរួចមក លោកក៏ព្យាយាមយកមាត់ទៅថើបវា។ តែយ៉ាងណាមិញ អណ្ដើកនោះស្រាប់តែខាំមាត់របស់លោកមួយទំហឹង ដែលធ្វើឲ្យលោកភ័យស្លន់ស្លោរងាកចេញ ដោយភាពឈឺចាប់។

ជាមួយគ្នានេះ លោក ម៉ៃ បានឲ្យដឹងដែរថា ពេលនោះ លោកគិតថារបួសដាច់រលាត់ចេញឈាមបាត់ទៅហើយ តែសំណាងល្អ វាមិនធ្ងន់ធ្ងរឡើយ។

ជុំវិញវីដេអូខាងលើនេះដែរ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមអុីនស្ដារក្រាម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងមានអ្នកចុចទស្សនារហូតដល់ទៅ១៨៣,០០០ដងឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក​ ម៉ៃនិងអណ្ដើកនោះ
លោក​ ម៉ៃនិងអណ្ដើកនោះ
លោក​ ម៉ៃនិងអណ្ដើកនោះ
លោក​ ម៉ៃនិងអណ្ដើកនោះ
លោក​ ម៉ៃនិងអណ្ដើកនោះ
លោក​ ម៉ៃនិងអណ្ដើកនោះ
លោក​ ម៉ៃនិងអណ្ដើកនោះ
លោក​ ម៉ៃនិងអណ្ដើកនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T