តោះ! មកស្គាល់តារាចម្រៀងទាំង ៧រូប ដែលចូលប្រឡងក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទី២

//s5.kh1.co/82/826050a14642e925d705712681bab28ccd9a9250.jpg
នារី

 ០៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក I Am a Singer Cambodia រដូវកាលទី២ នាថ្ងៃនេះចាប់ផ្តើមបើកបង្ហាញតារាចម្រៀងដែលត្រូវចូលរួមប្រឡងប្រកួតប្រជែងដណ្តើមពានរង្វាន់ហើយ។

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក I Am a Singer Cambodia រដូវកាលទី២ នាថ្ងៃនេះចាប់ផ្តើមបើកបង្ហាញតារាចម្រៀងដែលត្រូវចូលរួមប្រឡងប្រកួតប្រជែងដណ្តើមពានរង្វាន់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបានដឹងពីសមាសភាពតារាចម្រៀងទាំង ០៧រូប ដែលនឹងចូលខ្លួនមកដណ្តើមពានរង្វាន់ជ័យលាភី និងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។

តោះ! ចង់ដឹងថាមានតារាចម្រៀងណាខ្លះ ទស្សនាទាំងអស់គ្នា៖

១. លោក វង្ស ដារ៉ារតនា អតីតបេក្ខភាពប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតកម្ម We Production។

<b>លោក វង្ស ដារ៉ារតនា</b><br>
លោក វង្ស ដារ៉ារតនា

២. កញ្ញា ឈីន រតនៈ អតីតបេក្ខភាពប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស។

<b>កញ្ញា ឈីន រតនៈ</b>
កញ្ញា ឈីន រតនៈ

៣. លោក BMO ធ្លាប់ជាដៃគូចម្រៀងដ៏ខ្លាំងជាមួយកញ្ញា យូរី ដែលបទចម្រៀងដ៏ល្បីរបស់លោករួមមានបទ “ចាក់ទឹកដូង” និងបទ “រាំទយ” ជាដើម។

<b>លោក BMO</b>
លោក BMO

៤. កញ្ញា ប៉ាច គីមមួយ អតីតបេក្ខភាពប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតកម្ម We Production។

<b>កញ្ញា ប៉ាច គីមមួយ</b>
កញ្ញា ប៉ាច គីមមួយ

៥. លោក ឃុន វុត្ថា អតីតបេក្ខភាពប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតកម្ម We Production។

<b>លោក ឃុន វុត្ថា</b>
លោក ឃុន វុត្ថា

៦. កញ្ញា តាក់ម៉ា អតីតតារាចម្រៀងក្នុងផលិតកម្ម M និងផលិតកម្ម Sunday បច្ចុប្បន្នជាតារាចម្រៀងឯករាជ្យ និងជាអ្នកដឹកនាំសម្តែងរឿងថែមទៀតផង។

<b>កញ្ញា តាក់ម៉ា</b><br>
កញ្ញា តាក់ម៉ា

៧. កញ្ញា វី ឌីណែត ធ្លាប់ជាអតីតតារាចម្រៀងដែលចូលរួមប្រឡងជាច្រើនកម្មវិធីរួមមាន I Am a Singer Cambodia រដូវកាលទី១,The Mask Singer Cambodia រដូវកាលទី១ រហូតប្តេជ្ញាចិត្តចូលប្រឡងជាថ្មីក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទី២ នេះ ខណៈដែលបច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសស្រាប់ទៅហើយ៕

<b>កញ្ញា វី ឌីណែត</b>
កញ្ញា វី ឌីណែត
ឈីន រតនៈប៉ាច គីមមួយវី ឌីណែតតាក់ ម៉ាឃុន វត្ថាវង្ស​ដារ៉ារតនា
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T