មួយណាសមជាងរវាង Rose និង Momo លេងម៉ូតសក់តែមួយបែបនេះ?

//s5.kh1.co/1b/1b1dbe4a92b91be661c9da13f6f2d880f53c9c0e.jpg
តារា & កម្សាន្ដ

 ០៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនអាចដាក់ពិន្ទុបានទេ នៅពេល Momo និង Rosé លេងម៉ូតសក់ដូចគ្នាបែបនេះ បើសម្រស់ម្នាក់ៗ ពិតជាស្រស់រៀងៗខ្លួន

កូរ៉េខាងត្បូង៖ បន្ទាប់ពីការវិលត្រឡប់មកវិញ ជាមួយបទចម្រៀងថ្មីរបស់ BlackPink និងក្រុម TWICE កាលគ្រាកន្លង គេបានដឹងថាក្រុមស្រី ដែលមកពីផលិតកម្មធំទាំងពីរនេះ កំពុងតែមានឥទ្ធិពលល្បីខ្លាំង នៅក្នុងវិស័យតន្រ្តី Kpop ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ក្រុមតារាស្រីកូរ៉េទាំងពីរក្រុមនេះ ពិតជាទទួលបានប្រជាប្រិយភាពជាខ្លាំង ជាពិសេស នោះ​ក្នុងការលេងស្ទាយ៍ក្នុងចម្រៀងរបស់បទរបស់ពួកគេ ដោយសមាជិកនីមូយៗ មានស្ទាយ៍ប្លែករបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ បូករួមបទចម្រៀងពិរោះរណ្តំចិត្ត។

ជាក់ស្តែង នៅក្នុងបណ្ដាញអ៊ីនធើណែត បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញថា  តារាស្រីស្រស់ស្អាតរបស់កូរ៉េទាំង២ដួង ដែលមកពី ក្រុម Twice សមាជិកនាង Momo និង ក្រុម BlackPink សមាជិក នាង Rosé ពួកគេបានលេងម៉ូតសក់ក្រងពីរ នៅខាងមុខដូចគ្នា ក្នុងការវិញត្រលប់មកវិញក្នុងឆ្នាំនេះ។

យ៉ាងណាមិញ ពិតជាពិបាកដាក់ពិន្ទុខ្លាំងណាស់ សម្រាប់តារាស្រីទាំងពីរដួងរវាង Momo និង Roséក្រោយពួកទាំងពីរចៃដន្យ ក្នុងការ លេងស្ទាយ៍សក់ដូចគ្នាបែបនេះ ក៏ព្រោះតែ ពួកគមានមន្តស្នេហ៍រៀងៗខ្លួន ទាក់ទាញម្យ៉ាងម្នាក់៕

សូមទស្សនារូបខាងក្រោម៖

សមាជិក Twice
សមាជិក Twice
សមាជិក BlackPink
សមាជិក BlackPink
Rosé
Rosé
Momo
Momo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T