វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-១៩ ដំបូងបង្អស់របស់ឥណ្ឌាអាចនឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗខាងមុខនេះ

//s5.kh1.co/f1/f1b41a0f26534c5b03ce66d48967ba507695a84e.jpg
សង្គម

 ០៤-កក្កដា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-១៩ ដំបូងនៅត្រឹមថ្ងៃទី ១៥ ខែសីហាដោយសហការជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងឈ្មោះ Bharat Biotech International Limited (BBIL)

ឥណ្ឌា៖ ទីភ្នាក់ងារស្រាវជ្រាវផ្នែកសុខភាពកំពូលរបស់ប្រទេសឥណ្ឌាមកពីក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា (ICMR) ទំនងជានឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-១៩ ដំបូងនៅត្រឹមថ្ងៃទី ១៥ ខែសីហា ដោយសហការជាដៃគូជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងឈ្មោះ Bharat Biotech International Limited (BBIL) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោយតាមលិខិតមួយរបស់លោក Balram Bhargava ជាអគ្គនាយករបស់ ICMR ផ្ញើទៅកាន់វិទ្យាស្ថាន បាននិយាយ “វាត្រូវបានគេរំពឹងថានឹងអាចចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងសម្រាប់សុខភាពសាធារណៈត្រឹមថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២០ បន្ទាប់ពីបានបញ្ចប់ការសាកល្បងព្យាបាលទាំងអស់។ BBIL កំពុងធ្វើការយ៉ាងប្រញាប់ដើម្បី សម្រេចគោលដៅ ប៉ុន្តែលទ្ធផលចុងក្រោយនឹងអាស្រ័យលើកិច្ច សហប្រតិបត្តិការនៃការធ្វើតេស្តសាកល្បងទាំងអស់ដែលពាក់ព័ន្ធនឹងបញ្ហាក្នុងគម្រោងនេះ។ "

រូបតំណាង
រូបតំណាង

ICMR បានជ្រើសរើសវិទ្យាស្ថាន ១២​ កន្លែងសម្រាប់ការធ្វើតេស្តសាកល្បង វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-១៩ (វ៉ាក់សាំង BBV152 COVID) ។ វិទ្យាស្ថានត្រូវបានគេស្នើសុំឱ្យបង្កើនការសាកល្បងព្យាបាលព្រោះវាជាគម្រោង អាទិភាពនិងបំពេញតាមពេលវេលាដែលបានផ្តល់ឱ្យដោយគ្មានការខក ខានឡើយ ។

វិទ្យាស្ថានដែលត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងព្យាបាលមានដូចជា៖ Visakhapatnam, Rohtak, New Delhi, Patna, Belgaum (Karnataka), Nagpur, Gorakhpur, Kattankulathur (Tamil Nadu), Hyderabad, Arya Nagar, Kanpur (Uttar Pradesh) និង Goa ។

រូបតំណាង
រូបតំណាង

រហូតមកដល់ពេលនេះមិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជំងឺ COVID-19 ទេ។ ចំនួនករណីជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃសុក្របានកើនឡើងដល់ ៦២៥,៥៤៤ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨,២១៣ នាក់៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T