សុខៗបង្ហោះសារបែបនេះ តើគូម៉ា អាចនឹងជ្រើសរើសផ្លូវដើរដូចរៀមច្បង មាស សុខសោភា និង ខេម ដែរ ឬទេ?

//s5.kh1.co/9e/9ef9d587ed47dc5f4172abdc1460c9904ec05f1b.jpg
នារី

 ០៤-កក្កដា-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងដែលមានទឹកដមសម្លេងពូកែថ្នម លោក គូម៉ា នាប៉ុន្មានខែចុងក្រោយនេះហាក់ពុំសូវជាមានបទចម្រៀងចេញលក់នៅលើទីផ្សារ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានានោះទេ។

ភ្នំពេញ៖ តារាចម្រៀងដែលមានទឹកដមសម្លេងពូកែថ្នម លោក គូម៉ា នាប៉ុន្មានខែចុងក្រោយនេះហាក់ពុំសូវជាមានបទចម្រៀងចេញលក់នៅលើទីផ្សារ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែស្ងប់ស្ងាត់បែបនេះហើយទើបបានជាតារាចម្រៀងនៅក្នុងផលិតកម្មថោន នាមួយរយៈចុងក្រោយនេះបានជាដើរចេញជាបន្តបន្ទាប់ដូចជា កញ្ញា មាស សុខសោភា និងលោក ខេម ជាដើម។

ងាកមកម្ចាស់បទ “មេឃងងឹតហើយ” ដែលអណ្តែតត្រសែតខ្លួនមកពីផលិតកម្ម M រូបនេះក៏ប្រហែលនឹងអាចជ្រើសរើសផ្លូវដើរមិនវៀចពីរៀមច្បង មាស សុខសោភា និងលោក ខេម ប៉ុន្មាននោះដែរ ព្រោះបានបង្ហោះនូវសារមួយឃ្លាថា “តិចទៀតខ្ញុំឈប់ច្រៀងហើយ លក់ Speaker ច្រៀងវិញ ទិញអត់ ?”

ពិតណាស់នេះអាចជាការឱ្យតម្រុយជាមុនរបស់តារាចម្រៀង គូម៉ា មុននឹងសម្រេចចិត្តផ្លាស់ប្តូរចូលផលិតកម្មណាមួយ៕

សូមទស្សនារូបភាពខាងក្រោម៖

<b>លោក គូម៉ា</b>
លោក គូម៉ា
<b>លោក គូម៉ា</b>
លោក គូម៉ា
<b>លោក គូម៉ា</b>
លោក គូម៉ា
<b>លោក គូម៉ា</b>
លោក គូម៉ា
<b>Status របស់លោក គូម៉ា</b>
Status របស់លោក គូម៉ា
គូម៉ា
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T