ចូលផលិតកម្មថ្មី ៣ថ្ងៃ ខេម ចេញបទចម្រៀង ៣បទ ស្តារកេរ្តិ៍ឈ្មោះឡើងវិញ (មានវីដេអូ)

//s5.kh1.co/39/395fac392d3bd0d4aa5589c2cc0c728a4f9bde04.jpg
នារី

 ០៤-កក្កដា-២០២០ ៩ល្ងាច · ៥ ឆ្នាំមុន

តារាចម្រៀងដែលមានសម្លងស្អក លោក ខេម ទើបនឹងផ្លាស់ប្តូរទ្រនំថ្មីនាប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ខណៈដែលទ្រនំចាស់ហាក់ចេញបទចម្រៀងមិនទាន់តាមតម្រូវការអ្នកគាំទ្រដូចកាលពីមុននោះទេ។

ភ្នំពេញ៖ តារាចម្រៀងដែលមានសម្លងស្អក លោក ខេម ទើបនឹងផ្លាស់ប្តូរទ្រនំថ្មីនាប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ខណៈដែលទ្រនំចាស់ហាក់ចេញបទចម្រៀងមិនទាន់តាមតម្រូវការអ្នកគាំទ្រដូចកាលពីមុននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់បទ “មិនសម្លាប់ខ្លួនដោយសារស្រីទេ” រូបនេះហក់ចូលក្នុងផលិតកម្មថ្មី ទទួលបានការគាំទ្រគួរសមក្រោយចាប់ដៃគូជាមួយតារាចម្រៀងដែលមានសម្លេងស្អកដូចគ្នា តន់ ចន្ទសីម៉ា។

យ៉ាងណាមិញទើបតែចូលក្នុងផលិតកម្ម Galaxy Navatra បានចំនួន ០៣ថ្ងៃ ប៉ុណ្ណោះ ប៉ុន្តែ ខេម ស្រាប់តែចេញបទចម្រៀងលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប រហូតដល់ទៅ ០៣បទ បាត់ទៅហើយ ដែលអាចមើលឃើញពីការលើកស្ទួយយ៉ាងខ្លាំងពីម្ចាស់ផលិតកម្ម និងអ្នកគ្រប់គ្រងផ្ទាល់។

ជាមួយគ្នានេះដែរ ខេម ក៏នឹងត្រៀមបញ្ចេញបទចម្រៀងជាច្រើនបទបន្តបន្ទាប់ផងដែរ ដើម្បីស្តារកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយស្ងប់ស្ងាត់រយៈពេលយូរមកហើយនៅក្នុងផលិតកម្មចាស់៕

សូមទស្សនារូបភាព និងវីដេអូចម្រៀងខាងក្រោម៖

<b>សុំមួយពេលមក</b>
សុំមួយពេលមក
<b>ការស្រលាញ់ដែលខ្វះជាតិស្ករ</b>
ការស្រលាញ់ដែលខ្វះជាតិស្ករ
<b>បទនឹកពេលណាយំពេលនោះ</b>
បទនឹកពេលណាយំពេលនោះ
សុំមួយពេលមក
បទការស្រលាញ់ដែលខ្វះជាតិស្ករ
បទនឹកពេលណាយំពេលនោះ
ខេមតន់ ច័ន្ទសីម៉ា
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T